អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានប្រកាសដាក់ចេញនូវវិធានការបិទទ្វារថ្មីមួយក្នុងប្រទេសអង់គ្លេស ដើម្បីប្រយុទ្ធប្រឆាំងនឹងករណីឆ្លងនៃវីរុសកូរ៉ូណាទម្រង់ថ្មី ដែលកំពុងកើនឡើងយ៉ាងគំហុក។ លោក ចនសុន បានធ្វើការប្រកាសដាក់ចេញនូវវិធានការនេះតាមទូរទស្សន៍កាលពីល្ងាចថ្ងៃច័ន្ទ ខណៈដែលអង់គ្លេសបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ចំនួន ៥៨,៧៨៤ករណីបន្ថែមទៀត។
ក្រោមវិធានការតឹងរ៉ឹងថ្មីនេះដែរ នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ ក៏បានជំរុញឱ្យពលរដ្ឋទាំងអស់ ត្រូវស្នាក់នៅក្នុងផ្ទះប្រសិនបើគ្មានការចាំបាច់កុំចេញទៅខាងក្រៅ ហើយចំពោះអ្នកដែលមិនគោរពតាមវិធានការនេះ គឺនឹងត្រូវពិន័យជាប្រាក់ ២០០ផោន ឬប្រមាណ ២៧០ដុល្លា។ បន្ថែមពីនេះ សាលាបឋមសិក្សា អនុវិទ្យាល័យ និងមហាវិទ្យាល័យទូទាំងប្រទេសអង់គ្លេស ត្រូវតែផ្លាស់ប្តូរទៅរៀនតាមប្រព័ន្ធអ៊ីនធឺណិតចាប់ពីថ្ងៃអង្គារនេះ រហូតដល់ពាក់កណ្តាលខែកុម្ភៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបដែរថា បច្ចុប្បន្នចក្រភពអង់គ្លេស មានករណីឆ្លងកូវីដ១៩ ចំនួន ២.៧លានករណី និងស្លាប់ ៧៥,៤៣១ករណី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]