ឥណ្ឌូនេស៊ី៖ សំរាមរាប់តោនដែលបានបោកបក់មកទើរលើឆ្នេរសមុទ្រ Kuta ដ៏ល្បីល្បាញរបស់កោះបាលី ដែលជំរុញឲ្យអ្នកស្រុកចំណាយពេលថ្ងៃដំបូងនៃឆ្នាំថ្មីធ្វើការសម្អាត។ យោងតាមសារព័ត៌មាន Antara ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា អ្នកស្រុកមកពីតំបន់ Badung នៅលើកោះឥណ្ឌូនេស៊ីបានសម្អាតកម្ទេចកម្ទីសមុទ្រចំនួន៣០តោនចេញពីឆ្នេរ។
វរសេនីយ៍ឯក Made Mahaparta មកពីបញ្ជាការយោធាប្រចាំតំបន់ Udayana បានប្រាប់សារព័ត៌មាន Antara ថាបំណែកម្ទេចកម្ទីពីសមុទ្រប្រហែល៧០ភាគរយ គឺជាកាកសំណល់ប្លាស្ទិក។ សំរាមត្រូវបានគេរាយការណ៍ថា បានដាក់លើឡានដឹកសំរាមទៅកន្លែងចាក់សំរាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រធានការិយាល័យបរិស្ថានតំបន់ Badung លោក Wayan Puja បាននិយាយថា សំរាមប្លាស្ទិកនិងកាកសំណល់សមុទ្រដទៃទៀត បានបោកបក់មកលើឆ្នេរសមុទ្រ Kuta ជារៀងរាល់ឆ្នាំនៅរដូវមូសុង។ មន្ត្រីរូបនេះបានស្ដីបន្ទោសបញ្ហានេះ ទៅលើការគ្រប់គ្រងសំរាមមិនបានល្អ។ ការបំពុលដោយសំរាមប្លាស្ទិកគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ត្រីបាឡែនមួយក្បាលត្រូវបានរកឃើញងាប់នៅជិតកោះ Kapota ក្នុងឧស្យានជាតិ Wakatobi ដោយមានសំណល់ប្លាស្ទិក៦គីឡូក្រាមនៅក្នុងក្រពះរបស់វា។ នៅក្នុងខែមេសា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានដាក់ចេញនូវផែនការ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងប្រទេស។ គេមានគម្រោងកាត់បន្ថយសំណល់ប្លាស្ទិកពីសមុទ្រ ចំនួន៧០ភាគរយនៅឆ្នាំ២០២៥ និងកាត់បន្ថយទាំងស្រុងនៅឆ្នាំ២០៤០។
ទោះបីឆ្នេរ Kuta ជួបប្រទះនឹងបញ្ហានេះជារៀងរាល់ឆ្នាំ មិនដូចឆ្នាំមុនៗ ភ្ញៀវទេសចរតិចណាស់ដែលបានមកទស្សនានៅតំបន់នេះ ក្នុងពេលឥឡូវ។ ដូចជាទិសដៅទេសចរណ៍ពេញនិយមជាច្រើននៅលើកោះបាលី ត្រូវបានរងការវាយប្រហារដោយជំងឺរាតត្បាតសកលកូវីដ-១៩យ៉ាងខ្លាំង ហើយនៅតែបិទទ្វារសម្រាប់ភ្ញៀវទេសចរអន្តរជាតិ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]