ថៃ៖ ថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ផ្តោតអារម្មណ៍ចំពោះ ទំនាក់ទំនងប្ដីប្រពន្ធ របស់ តារាស្រី Amy Klinpratum បន្ទាប់ពី ស្វាមីនាង លោក Cee Siwat បានបង្ហោះឃ្លីបវីដេអូភរិយាខ្លួន កំពុងតែធ្វើម្ហូបនៅផ្ទះបាយ ព្រមជាមួយនឹងទឹកមុខខឹង ដោយមានលាយឡំទឹកភ្នែកបន្តិចបន្តួច ទៀតផង ដែលហេតុការណ៍នេះ បានធ្វើឲ្យហ្វេនៗ សង្ស័យយ៉ាងខ្លាំង ពីទំនាស់នៅក្នុងទំនាក់ទំនងរបស់ អ្នកទាំងពីរ។
យ៉ាងណាមិញ បន្តិចក្រោយមក លោក Cee Siwat ក៏មិនបានឲ្យហ្វេនៗមានងឿងឆ្ងល់ ក៏ដូចជាមានការសង្ស័យយូរពេកដែរ ដោយរូបលោក បានអធិប្បាយនៅក្នុងវីដេអូនោះថា ភរិយារបស់លោក មានការអាក់អន់ចិត្ត ព្រោះតែលោក តែងតែយករូបថតរបស់ប្រពន្ធទៅបង្ហោះបានមុនគ្រប់ពេល រហូតដល់ស្ទើរតែមានរឿងធំ ថែមទៀតផង។ ម៉្យាងវិញទៀត នៅក្នុងការបង្ហោះវីដេអូរបស់ តារាប្រុសរូបនេះ ក៏មានសារបញ្ជាក់ថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា ចុងបញ្ចប់នៃរឿងនេះ លោក Cee Siwat បានដើរចូលទៅថើប លួងលោម ព្រមទាំងសុំទោសទៅកាន់ភរិយាខ្លួន ដែលបានធ្វើឲ្យអ្នកទស្សនាជាច្រើន បង្ហាញសេចក្ដីរំភើបជំនួស ចំពោះស្នេហារបស់អ្នកទាំងពីរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]