កូរ៉េខាងត្បូង ៖ ប្រិយមិត្តពិតជាដឹងហើយថា តារាសម្ដែងស្រី Ku Hye Sun បានប្រកាសលែងលះជាមួយ អតីតស្វាមីរួចរាល់ហើយ។ សូមបញ្ជាក់ផងដែរថា ទោះជាមានប្រវត្តិលែងលះក្ដី តែប្រជាប្រិយភាពរបស់តារាស្រីរូបនេះ នៅតែទទួលបានការគាំទ្រមិនថមថយឡើយ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធី Face ID របស់ស្ថានីយ៍ទូរទស្សន៍ Kakao បានបង្ហាញវីដេអូមួយរបស់ Ku Hye Sun ដែលតារាស្រីរូបនេះ បានប្រាប់ពីទំនាក់ទំនង ជាមួយមិត្តប្រុសរបស់នាង ថែមទាំងរៀបរាប់ ពីគម្រោងរៀបការ នៅថ្ងៃអនាគតទៀតផង។
ដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្ររបស់នាងររំភើប រីករាយ និងចូលរួមអបអរសាទរ ជាមួយផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]