អាមេរិក៖ មានការខិតខំប្រឹងប្រែងជាច្រើនដើម្បីឱ្យមហាជនមានភាពងាយស្រួលក្នុងការស្វែងរកការធ្វើតេស្តរកមេរោគកូវីដ ក្នុងកំឡុងពេលមានជំងឺរាតត្បាតជាសកលនេះ។ សាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅ San Diego បានរកឃើញដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់និស្សិតនិងបុគ្គលិករបស់ខ្លួន នោះគឺដាក់ម៉ាស៊ីនលក់ប្រដាប់ធ្វើតេស្តរកកូវីដនៅជុំវិញបរិវេណសាលាតែម្តង។
នេះគឺជាផ្នែកមួយនៃ កម្មវិធីត្រឡប់ទៅរៀនវិញ របស់សាកលវិទ្យាល័យ។ ឧបករណ៍ធ្វើតេស្តរកកូវីដ-19 ដោយខ្លួនឯង អាចរកបានតាមរយៈម៉ាស៊ីនលក់ស្វ័យប្រវត្តិ (vending machine) ដែលមានដាក់នៅ11ទីតាំងឯណោះ។ ម៉ាស៊ីននេះមើលទៅដូចជាម៉ាស៊ីនលក់អាហារសម្រន់ធម្មតាអ៊ីចឹង ប៉ុន្តែវាមិនមានលក់នំដំឡូងបារាំងអ្វីទេ គឺវាមានតែឧបករណ៍ធ្វើតេស្តច្រមុះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅលើឧបករណ៍ធ្វើតេស្តមានលេខបារកូដដែលដំណើរការជាមួយកម្មវិធី app UC San Diego ដែលអាចឱ្យអ្នកប្រើប្រាស់ស្កេនចូលមើលលទ្ធផលតេស្តរបស់ពួកគេ។ ពេលធ្វើតេស្តហើយក្នុងរយៈពេល72ម៉ោង សាកលវិទ្យាល័យបានស្នើឱ្យនិស្សិត និងបុគ្គលិកយកវាមកទម្លាក់ក្នុងប្រអប់ដែលនៅជាប់នឹងម៉ាស៊ីន។
និស្សិតដែលស្នាក់នៅក្នុងសាលា ឬមកសាលា ត្រូវតម្រូវឱ្យធ្វើតេស្តជារៀងរាល់សប្តាហ៍។ ជាធម្មតាលទ្ធផលតេស្តនឹងអាចដឹងបានក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីធ្វើតេស្តហើយ។
ចាប់តាំងពីខែមីនាឆ្នាំមុនមក សាកលវិទ្យាល័យបានទទួលបានតេស្តរកកូវីដ-19របស់និស្សិតជាង 100,000តេស្ត និងតេស្តរបស់បុគ្គលិកជាង 28,000តេស្ត។ ភាគច្រើននៃថ្នាក់រៀនកំពុងធ្វើតាមអនឡាញ ទោះបីជាមានថ្នាក់មួយចំនួនត្រូវមករៀនផ្ទាល់ក៏ដោយ ដែលរួមបញ្ចូលទាំងថ្នាក់រៀនដែលត្រូវបានធ្វើឡើងនៅខាងក្រៅ (outdoor classrooms)។
សាលាមាននីតិវិធីសម្រាប់និស្សិតដែលមិនអនុវត្តតាមតេស្តដែលចាំបាច់ ដែលធ្វើឱ្យម៉ាស៊ីននេះកាន់តែមានសារៈសំខាន់។ ម៉ាស៊ីនទាំងនេះអាចជាការជំរុញទឹកចិត្តដល់សាលារៀន និងអង្គការដទៃទៀតដែលចង់ដាក់ការធ្វើតេស្តយ៉ាងម៉េចឱ្យល្អ ក្នុងកំឡុងពេលមានជំងឺរាតត្បាតដែលកំពុងបន្តផ្ទុះឡើង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]