ហ្វីលីពីន ៖ ថ្មីៗនេះ មានរឿងរ៉ាវដ៏ល្បីល្បាញមួយពេញបណ្តាញសង្គម Facebook ក៏ដូចជា Twitter ជុំវិញរឿងរ៉ាវដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងទៅលើ នារីបម្រើការលើយន្តហោះដ៏ស្រស់ស្អាត ជនជាតិហ្វីលីពីនម្នាក់ ។

កញ្ញា Christine Angelica Faba Dacera អាយុ ២៣ ឆ្នាំ ជានារីដែលមានទាំងរូបសម្រស់ និងសមត្ថភាព ។ នាងបានជាប់លេខ ១ ជាអតីតបវរកញ្ញា Miss Silva Davao 2017 របស់ហ្វីលីពីន ទាំងដែលពេលនោះ នាងមានអាយុត្រឹមតែ ២០ ប៉ុណ្ណោះ ។ ក្រោយមកដោយសារតែ សមត្ថភាពរបស់នាង Christine Angelica Faba Dacera  បានធ្វើការជា នារីបម្រើការលើយន្តហោះរបស់ហ្វីលីពីន នៅក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន Philippine Airlines (PAL) ថែមទៀត ។ វាពិតជារឿងដ៏គួរឲ្យសោកស្តាយណាស់ ដែលមានរឿងអកុសលបែបនេះ កើតឡើងទៅលើរូបនាង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Christine Angelica Faba Dacera  ត្រូវបានមិត្តភកិ្ត និងសង្សាររបស់នាង រួមទាំងអស់១១នាក់ បានរំលោភរហូតដល់ស្លាប់បាត់បង់ជីវិត ពេលដែលបញ្ចូនទៅមន្ទីពេទ្យ ។ ជុំវិញរឿងរ៉ាវនេះ មហាជននៅលើពិភពលោក ក៏បានបញ្ចេញមតិ ដើម្បីស្វែងរកយុត្តិធម៌ឲ្យនារីដ៏ស្រស់សោភារូបនេះឲ្យខានតែបាន ។

ស្របគ្នានោះនៅក្នុងបណ្តាញសង្គម Twitter ក៏មាននិន្នាករ #JusticeForChristineDacera និង #ProtectDrunkGirls បានលោតឡើងនៅលេខ ១ ទូទាំងពិភពលោក ដើម្បីស្វែងរកភាពយុត្តិធម៌ជូនជនរងគ្រោះ ៕

សូមទស្សនារូបភាពខាងក្រោម ៖

Christine Angelica Faba Dacera
Christine Angelica Faba Dacera
Christine Angelica Faba Dacera
Christine Angelica Faba Dacera
Christine Angelica Faba Dacera
Christine Angelica Faba Dacera
Christine Angelica Faba Dacera
Christine Angelica Faba Dacera
Christine Angelica Faba Dacera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]