រាជធានីភ្នំពេញ៖  លោក អួន បឋម ឬលោកសាយ ដែលប្រជាជនខ្មែរនៅទូទាំងប្រទេសកម្ពុជា ស្គាល់ច្បាស់ថាជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់តាមរយ:បទ«ងប់ងល់»ផងដែលនោះ កាលពីពេលថ្មីៗកន្លងទៅនេះ បានសាងប្រវត្តិសាស្រ្ត និងជាឯកទគ្គកម្មដ៏អស្ចារ្យតាមរយ:ការកម្មវិធី«រត់ជាមួយសាយ» (RUN WITH SAI) ក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់ជួយគាំទ្រដល់បេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ។

លោកសាយ​ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 បេសកកម្មរត់រៃអង្គាសប្រាក់នេះ  ត្រូវបានមហាជនខ្មែរនៅទូទាំងប្រទេសបានស្ងើចសរសើរ ព្រមទាំងបានចូលរួមជាថវិការួមវិភាគទានចូលរួម ជាផ្នែកមួយនៅក្នុង បុព្វហេតុជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលធ្លាប់បានបម្រើសេវាកម្មជួយសង្រ្គោះដល់អាយុជីវិតកុមារកម្ពុជារាប់លាននាក់។

មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

គួរកត់សម្គាល់ផងដែរថា កម្មវិធីរត់ជាមួយសាយ(RUN WITH SAI) រយ:ពេល៩០ថ្ងៃ រត់ចាប់តាំងពីថ្ងែទី៦ តុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ មករា ឆ្នាំ២០២១ ដែលប្រើប្រាស់អស់រយ:ពេលប្រមាណជាង៩០ថ្ងៃ នៅក្នុងចម្ងាយផ្លូវដ៏វែងជុំវិញប្រទេសកម្ពុជា។

រូបភាព

  ការស្ម័គ្រចិត្តរត់រៃអង្គាសរបស់  លោកសាយ នេះអាចឆ្លុះបញ្ចាំងឲ្យយើងឃើញពីស្មារតីនៃការលះបង់ ក្នុងការចូលរួមចំណែកនៅក្នុងបុព្វហេតុជាតិ ដែលនេះជាសារថ្លែងប្រាប់ទៅដល់សាធារណជនខ្មែរទូទៅ ពិសេសយុវជនខ្មែរឲ្យយកគំរូតាមសិល្បករ ដែលមិនត្រឹមតែមានទេពកោសល្យ និងសមត្ថភាពតែមួយមុខនោះទេ តែថែមទាំងមានការលះបង់ខ្ពស់ចំពោះជាតិមាតុភូមិ៕

រូបភាពបង្ហាញពីការលះបង់របស់សាយដើម្បីកុមារកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]