បរទេស៖ កាលពីថ្មីៗនេះ មានរឿងរ៉ាវផ្ទុះក្នុងបណ្តាញសង្គម ដោយសារតែលឺថា តារាចម្រៀង Zayn Malik មិននិយាយរកប្អូនស្រី សូម្បីតែមួយម៉ាត់ ក្រោយពីនាង បានចូលរោងការជាមួយបុរសម្នាក់ ដែលទើបតែចេញពីពន្ធនាគារថ្មីថ្មោង។

ដោយឡែក ប្រភពដែលនៅជិតស្និទ្ធជាមួយ តារាប្រុសរូបនេះ បានបង្ហើបថា លោកមិនបានធ្វើការប្រាស្រ័យទាក់ទងបន្តិចបន្តួចទៅប្អូនស្រីបង្កើតឈ្មោះ Waliyha Malik និងប្អូនថ្លៃឈ្មោះ Junaid Khan ដែលទើបនឹងរៀបការកាលពីចុងឆ្នាំ២០២០ រឹតតែមិនជូនកាដូសូម្បីតែបន្តិចបន្តួច រួមទាំងពាក្យជូនពរផងដែរ ដោយសារតែខឹងនឹងប្អូនស្រីខ្លាំង ក្រោមមូលហេតុដែលសម្រេចចិត្តរៀបការជាមួយបុរសម្នាក់ ដែលធ្លាប់ជាប់ចោទជាអតីតឧក្រិដ្ឋជនម្នាក់ ថែមទាំងទើបតែចេញពីពន្ធនាគារទៀតផង។ ប៉ុន្តែអ្វីដែលកាន់តែហួសចិត្ត គឺឪពុកខាងប្រុសវិញ ក៏បានចូលរួមពិធីមង្គលការនេះដែរ ប៉ុន្តែមិនបានទទួលស្គាល់នូវអាពាហ៍ពិពាហ៍គូស្វាមីភរិយាថ្មីមួយគូនេះទេ ធ្វើឲ្យ Zayn Malikនិង ឪពុកស្ទើរតែទ្រាំមិនបាន នូវសកម្មភាពមិនសមរម្យរបស់ ដន្លងខាងប្រុសនេះផងដែរ ប៉ុន្តែដោយខ្ជិលបង្ករឿងឪកូនទាំងពីរក៏មិនបានតបតអ្វីនោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញចំពោះគ្រួសារទាំងសងខាងមើលទៅ ហាក់បីដូចជាមិនពេញចិត្តនូវមង្គលការនេះឡើយ ប៉ុន្តែប្រហែលជាដោយសារតែកូនៗស្រលាញ់គ្នា ទើបបានជាមិនធ្វើការជំទាស់ដាច់អហង្កាដែរ។

គួររម្លឹកដែរថា ប្អូនថ្លៃ Zayn Malik ឈ្មោះថា Junaid Khan ធ្លាប់ជាប់ពន្ធធនាគារនៅឆ្នាំ២០១៧ ពីបទប្លន់រថយន្តពីស្ត្រីម្នាក់នៅតាមដងផ្លូវ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Zayn Malik
Zayn Malik 
Waliyha Malik
Waliyha Malik
Junaid Khanពេលជាប់ទោសឆ្នាំ២០១៧
Waliyha Malikនិង Junaid Khan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]