បរទេស៖ តារាចម្រៀងសញ្ជាតិអង់គ្លេស Harry Styles ត្រូវបានគេរាយការណ៍មកថាកំពុងណាត់ជួបតារាសម្តែងល្បីឈ្មោះនាង Olivia Wilde ដោយអ្នកទាំងពីរត្រូវបានគេប្រមាញ់បាន នៅក្នុងពិធីមង្គលការរបស់មិត្តភក្តិរបស់ពួកគេកាលពីចុងសប្តាហ៍នេះ។

តួយ៉ាងតាមប្រភពមួយបានចែកចាយថា គេបានប្រទះឃើញ តារាប្រុសរូបនេះ ជាមួយមិត្តស្រីថ្មី នៅទីក្រុង Montecito ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីចុងសប្តាហ៍ដើម្បីចូលរួមពិធីមង្គលការមិត្តភក្តិ ដោយបានបណ្តើរគ្នា យ៉ាងផ្អែមល្ហែមគួរឲ្យច្រណែនតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ គូស្នេហ៍ថ្មីថ្មោងមួយគូនេះ បានពាក់ម៉ាសនិងកាន់ដៃគ្នា បណ្តើរចូលក្នុងកម្មវិធីទាំងព្រមតែម្តង យ៉ាងណាមិញ បើតាមប្រភពដដែល បានបង្ហើបឱ្យដឹងថា ក្នុងពិធីជប់លៀងនោះ Harry Styles ក៏បានណែនាំ Olivia Wilde ថាជាមិត្តស្រីរបស់លោក ទៅកាន់អ្នកគ្រប់គ្នាផងដែរ។

គួរបញ្ជាក់ផងដែរ អតីតសមាជិកក្រុម One Direction ធ្លាប់បង្កាត់ភ្លើងសុទ្ធសឹងតែជាតារាល្បីៗ ដែលមានដូចជា តារាចម្រៀងស្រី Taylor Swift តារាចម្រៀងស្រី Nicole Scherzinger តារាស្រី Erin Foster​ រួមជាមួយ តារាម៉ូដែល Victoria's Secret នាង Camille Rowe ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Harry Styles
Harry Styles
Harry Styles
Olivia Wilde និង Harry Styles
រូបថតដែលគេប្រមាញ់បាន
រូបថតដែលគេប្រមាញ់បាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]