ថៃ៖ បានធ្វើឲ្យបណ្ដាហ្វេនៗជាច្រើន មានភាពភ្ញាក់ផ្អើល ព្រមទាំងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះតារាស្រីដ៏មានប្រជាប្រិយភាព នាង Baifern Pimchanok ដែលបានរងនូវគ្រោះថ្នាក់ ខណៈពេល ហាត់សមជិះសេះ ។

នៅក្នុងនោះដែរ ដោយយោងតាមការបង្ហោះឃ្លីប នៅលើ Instagram បានឲ្យដឹងថា នៅសុខៗ សត្វសេះដែល Baifern កំពុងតែជិះ ស្រាប់តែឈប់ភ្លាមៗ ដែលបណ្តាលឲ្យនាង ហោះចេញពីសេះភ្លាមៗនៅខណៈនោះ ប៉ុន្តែ នៅក្នុងហេតុការណ៍នេះ នាងនៅតែអាចញញឹមចេញបាន ព្រោះមាន វីរៈនារីដ៏គួរឲ្យស្រលាញ់  ពីតារាស្រី Yaya Urassaya ដែលកំពុងតែ ស្ថិតក្នុងហេតុការណ៍នោះដែរ បានប្រញាប់ចេញមកជួយដល់ Baifern ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ហ្វេនៗជាច្រើន ក៏បានជូនពរ និងសង្ឃឹមថា តារាស្រី Baifern នឹងមិនរងរបួសធ្ងន់ធ្ងរអ្វីឡើយ ដោយនៅតែមានសុខភាព ក៏ដូចរាងកាយមាំមួន ដូចដើម ផងដែរ៕​

សូមទស្សនារូបភាពខាងក្រោម៖

 Baifern  
 Baifern  
 Baifern  
រូបភាព ពេល Yaya  និង Baifern  មកសមជិះសេះ
រូបភាព ពេល Yaya មកជួយ Baifern ក្រោយពី ធ្លាក់ពីខ្នងសេះ
រូបភាព ពេល Yaya មកជួយ Baifern ក្រោយពី ធ្លាក់ពីខ្នងសេះ
រូបភាព ពេល Baifern ធ្លាក់ពីខ្នងសេះ
រូបភាព ពេល Baifern ធ្លាក់ពីខ្នងសេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]