កូរ៉េខាងត្បូង៖ សម្រាប់មិត្តយុវវ័យដែលនិយមតាមដានតារា K-pop ដ៏ល្បីល្បាញរបស់កូរ៉េ ប្រាកដជាជ្រាបរួចមក

អំពីភាពស្រស់ស្អាតនៃតារាកូរ៉េនិមួយៗ ដែលមានរូបសម្រស់ទាំងស្អាត ទាំងសង្ហា ទាំងពូកែ ជាមួយនឹងទេពកោសល្យ បូករួមជាមួយមន្តស្នេហ៍ដ៏ប៉ិនប្រសព្វអង្រួនបេះដូងហ្វេនៗ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត ដោយសារតារានិមួយៗមានស្បែកសស្អាត និង មានមុខក្មេងជាងវ័យ។​ ជាការពិតណាស់ មកទាល់ពេលនេះ ជាក់ស្តែងមានតារាសម្តែងបុរស៧រូបដែលជាប់ចំណាត់ថ្នាក់ថាជាតារាសម្តែងដែលមានរូបសម្ផស្សក្មេងជាងវ័យដដែល បើទោះបីជាពួកគេចម្រើនវ័យទៅមុខក៏ពិតមែន។

១. Hwang Inyeop

 Hwang Inyeop

លោក Hwang Inyeop កើតនៅថ្ងៃទី១៩ មករា ឆ្នាំ១៩៩១ គឺជាតារាសម្តែងផង និង​ តារាបង្ហាញម៉ូដផង។ លោកមានឈ្មោះល្បីល្បាញដោយបានសម្តែងក្នុងរឿងដូចជា៖ «Why» «Freshman» «The Tale of Nokdu» «18 Again និង រឿង True Beauty ជាដើម។​ មកដល់ពេល លោក​ Hwang Inyeop  មានអាយុ៣០ឆ្នាំហើយ។

២. Jung Wonchang

លោក Jung Wonchang កើតនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៨៩ លោកបានសម្តែងនៅក្នុងរឿងដូចជា៖ «The Uncanny Counter» «When the Camellia Blooms» «Her Private Life» និង «My horrible Boss» ។ រីឯ ឆ្នាំនេះលោកមានអាយុ ៣២ឆ្នាំហើយ។

៣. Jung Haein

Jung Haein

លោក Jung Haein កើតថ្ងៃទី១ ខែមេសា ឆ្នាំ១៩៨៨។ លោកធ្លាប់សម្តែងក្នុងរឿងដូចជា៖ Blood,  While You Were Sleeping និង Prison Playbook និង ភាពយន្តបែបប្រត្តិសាស្ត្រ Heung-boo: The Revolutionist ជាដើម។​លោកបានបញ្ច​ប់ការសិក្សាផ្នែកដេប៉ាតឺម៉ង់ Broadcasting Entertainment Department នៅសាកលវិទ្យាល័យ Pyeongtaek University។ មកដល់បច្ចុប្បន្ន លោកមានអាយុ ៣៣ឆ្នាំហើយ។

៤. Ahn Bohyun

Ahn Boyhyun 

លោក Ahn Bohyun កើតនៅថ្ងៃទី១៦ ខែឧសភា នៅឆ្នាំ១៩៨៨។ លោកជាស្នាដៃជាតួសម្តែងក្នុងរឿងដូចជា៖ Itaewon Class « My Secret Hotel» «Golden Cross»និង រឿងផ្សេងជាច្រើនទៀត។ គួរបញ្ជាក់ផងដែរ មកទល់បច្ចុប្បន្ន លោកមានវ័យ៣៣ឆ្នាំហើយ។

៥. Joo Woojae

លោក Joo Woojae កើតនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ១៩៨៦។ លោកធ្លាប់ជាតារាក្នុងរឿងដូចជា៖ «Please Don’t Date Him» «Best Chicken» «Come and Hug Me» ជាដើម។  គិតមកទល់ពេលនេះ លោកមានអាយុ ៣៥ឆ្នាំហើយ។

៦. Kwon Soohyun

Kwon Soohyun

លោក kwon Soohyun កើតនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៦។  លោកជាតួសម្តែងកូរ៉េដែលបានសម្តែងក្នុងភាពយន្តរឿងដូចជា៖«Run» «Jang-mi» «High Society» «Queen of Mystery» «The Smile Has left your Eyes» និងខ្សែភាពយន្តជាច្រើនផ្សេងទៀតផងដែរ។ ក្នុងឆ្នាំនេះដែរ លោកមានអាយុ ៣៥ឆ្នាំហើយ។

៧. Kim Seon-ho

Kim Seon-ho

លោក​ Kim Seon-ho កើតនៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ១៩៨៦។ លោកជាតួសម្តែងកូរ៉េដែលបានបន្សល់ស្នាដៃក្នុងរឿងដូចជា៖ «Good Manager»«Two Cops» «Feel Good to Die» «You Drive Me Crazy» ជាដើម។​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]