កូរ៉េខាងត្បូង ៖ ជាការពិតណាស់ នៅក្នុងភាគមួយនៃកម្មវិធីThe Return Of Superman របស់ស្ថានីយ៍ទូរទស្សន៍ KBS កំពុងត្រូវបានអ្នកលេងបណ្តាញសង្គម រិះគន់យ៉ាងខ្លាំង ទាក់ទងនឹងកម្មវិធីនេះ ដែលបានបោកបញ្ឆោតក្មេងថានឹងបានជួប BTS ។
គួរបញ្ជាក់ផងដែរថា William និង Bentley បានចូលរួមក្នុងកម្មវិធីនេះ ជាមួយលោកប៉ារបស់ពួកគេ ដោយក្មេងទាំងពីរនាក់នេះ ត្រូវបានគេស្គាល់ថា ជាហ្វេនគាំទ្រ BTS ផងដែរ។
ជាក់ស្ដែង ខាង KBS កំពុងរងការមិនពេញចិត្ត ពីក្រុមអ្នកលេងបណ្ដាញសង្គម ដោយចោទប្រកាន់ថា កម្មវិធីនេះធ្វើរឿងមិនសមរម្យ ហ៊ានកុហកសូម្បីតែក្មេង ឲ្យចូលរួមក្នុងកម្មវិធី ថានឹងបានជួប BTS តែចុងក្រោយបែរជួបនឹង TXT ទៅវីញ។
យ៉ាងណាមិញ ក៏មានមតិមួយចំនួន បានលើកឡើងផងដែរថា KBS ធ្វើបាបក្មេងមិនអស់ចិត្ត នៅឲ្យ TXT មកអង្គុយមើល William និង Bentley រាំបទសិស្សច្បង BTS ទៀត ទាំងដែលគ្មានបទរបស់ខ្លួនសូម្បីតែមួយបទ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]