កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ក្រុមតារាចម្រៀងស្រីដ៏មានឥទ្ធិពល នាពេលបច្ចុប្បន្ន គឺប្រាកដជាក្រុម BLACKPINK ជាមិនខាន ដែលពួកគេបានពង្រីក សក្តានុពលទៅទូទាំងពិភពលោក ជាមួយនឹងរូបសម្រស់ ព្រមជាមួយនឹងសមត្ថភាពរបស់ពួកគេ ។

BLACKPINK
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ថ្មីៗនេះអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គមអ៊ីនធើណែត មានការមិនពេញជាខ្លាំង ដែលសារព័ត៌មានមួយចុះផ្សាយពី Jennie​ ថា “រូបថតរបស់ BLACKPINK Jennie ឆ្នាំ ២០២១ ធ្វើឱ្យអ្នកនិយមលេងអ៊ីនធើណែត និងអ្នកគាំទ្រ មានការព្រួយបារម្ភថា នាងឡើងទម្ងន់”។

Jennie

អត្ថបទព័ត៌មានរបស់ Newsnack Korea បានចុះផ្សាយពី សមាជិកក្រុម BLACKPINK Jennie អំពីរូបថតរបស់នាងក្នុងឆ្នាំ ២០២១ ជាមួយនឹងចំណងជើងបែបនេះ ផ្ទុយទៅវិញ អ្នកគាំទ្របានអះអាងថា វាគ្មានអ្វីដែលគួរឲ្យបារម្ភនោះទេ បើទោះជានាងឡើងទម្ងន់ ប៉ុន្តែពួកគេនឹងបារម្ភវិញ បើនាងស្រកទម្ងន់។ ហើយពួកគេបានលើកឡើងទៀតថា អត្ថបទព័ត៌មាននេះ បង្កឲ្យមានភាពចម្រូងចម្រាស់ ដូច្នេះទើបអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណែតជាច្រើន មានការមិនពេញចិត្ត។

Jennie

គួរបញ្ជាក់ផងដែរថា រូបថតដែលប្រើនៅក្នុងអត្ថបទនោះ គឺជារូបថតមួយដែល Jennie ​បានបញ្ចូលក្នុង New Year’s Greeting លើគណនី Instagram របស់នាង ដែលក្នុងរូបភាពនោះ យើងអាចមើលឃើញយ៉ាងច្បាស់ អំពីថ្ពាល់ដ៏ទ្រលុកទ្រលន់គួរឲ្យស្រលាញ់របស់នាង។

ប្រការនេះ នាំឱ្យអ្នកគាំទ្រមានការខឹងសម្បា ចំពោះការអះអាងមិនពិត របស់គេហទំព័រព័ត៌មាននោះ ព្រមទាំងនាំគ្នាបញ្ចេញមតិដូចជា ៖

“តើកន្លែងណាដែលអ្នកថា ឡើងទម្ងន់?”

“សារព័ត៌មាននេះ បានបង្កើតឲ្យមានភាព ចម្រូងចម្រាស…”

“ចឹង! បង្ហាញពួកយើងមក តើនាងឡើងទម្ងន់នៅឯណា!”

“តើពួកគេកំពុងនិយាយពីអ្វី?”

“មានអ្វីដែលគួរឲ្យបារម្ភទៅបើនាងឡើងទម្ងន់! ពួកយើងនឹងបារម្ភ ពេលដែលនាងស្រកទម្ងន់ទៅវិញទេ!”

“ធាត់! វាគួរឲ្យស្រលាញ់ទៅវិញទេ!”

“ហេតុអ្វីបានជា យើងព្រួយបារម្ភសូម្បីតែនាងឡើងទម្ងន់!?”

Jennie

តែរឿងមួយដែលប្រាកដនោះ! គឺ Jennie មើលទៅពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់ណាស់មិនថាមានបញ្ហាអ្វីនោះទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]