កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៥ ខែមករា សារព័ត៌មាន Ilgan Sports បានដកស្រង់ប្រភព ចេញពីឧស្សាហកម្មកម្សាន្តរឿងភាគកូរ៉េ បានរាយការណ៍មកថា អ្នកនិពន្ធរឿងដ៏ល្បី អ្នកស្រី Kim Eun Sook កំពុងតែដំណើរការ ថតរឿងភាគរបស់អ្នកស្រី នៅពាក់កណ្តាលឆ្នាំនេះ។

តួយ៉ាង រឿងមួយនេះ នឹងចាក់ផ្សាយនៅចុងឆ្នាំនេះ ឬក៏ឆមាសទីមួយនៃឆ្នាំក្រោយ បើតាមប្រភពដដែលបាននិយាយទៀតថា អ្វីដែលកាន់តែពិសេសនោះ តារាសម្តែងស្រីជួរមុខ Song Hye Kyo  នឹងសហការជាមួយ​អ្នកស្រីម្តងទៀត បន្ទាប់ពីពួកគេបាន​ជោគជ័យ​យ៉ាងធំធេង ក្នុងរឿង​ភាគ Descendants of The Sun ដែលបានចាក់ផ្សាយកាល​ពីឆ្នាំ ២០១៦

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំណែកឯផលិតកម្ម ដែលជាជម្រករបស់តារាស្រីរូបនេះ គឺ Hwa & Dam Pictures ក៏បានបញ្ជាក់ផងដែរថា តារារបស់ខ្លួន នឹងលេចមុខជាតួឯកស្រី នៅក្នុងរឿងភាគថ្មីនេះ ពិតប្រាកដមែន។

ក្រោយដំណឹងនេះ បានបែកធ្លាយ បានធ្វើឲ្យមហាជន អន្ទះសារ និងទន្ទឹងរង់ចាំជាខ្លាំង ព្រោះរឿងភាគរបស់អ្នកនិពន្ធ Kim Eun Sook សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិជន មានដូចជា Descendants of the Sun រឿង The King: Eternal Monarch រួមជាមួយ រឿង Goblin ផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo និង Kim Eun Sook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]