ភ្នំពេញ៖ ពុកម៉ែ បងប្អូនបានជ្រាបដឹងរួចមកហើយថាឆ្នាំថ្មីនេះគឺជាឆ្នាំឆ្លូវ ហើយផ្អែកតាមតម្រាហុងសុយ ឆ្នាំនេះ ឆុងខ្លាំងជាមួយនឹងឆ្នាំមមែ។

រូប
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមគេហទំព័រផ្លូវការរបស់អ្នកគ្រូ Master Naly Fengshuiបានបង្ហោះសារយ៉ាងដូចនេះថា:

ជួបគ្នាយប់នេះ យប់ថ្ងៃទី ៤ខែមករា ឆ្នាំ ២០២១ ម៉ោង ២៣:00-00:៥៩ យប់ ក្នុងការចែក ស្ទិកគ័រ កាត់ឆុង នៅមុខ office ក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ផ្ទះលេខ 58 ផ្លូវ 344 សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ( បុរីវិមានភ្នំពេញ office បែរមុខទៅផ្លូវភ្លោះ Grand Phnom Penh )។ ម៉ោងបិតស្ទិកគ័រក្នុងយប់នេះ គឺម៉ោង ២៣:00-២៤:00យប់ គឺត្រូវនឹង ថ្ងៃជូត ម៉ោងជូត។

សាររបស់អ្នកគ្រូ

  ដោយហេតុថាប្រជាជនខ្មែរមួយចំនួនមានជំនឿទៅលើតម្រាហុងសុយ និងចង់ជៀសខ្លួនហើយផុតពីការឆុងឆ្នាំដែលជាហេតុធ្វើឲ្យសយផងដែរនោះ ប្រជាជនមួយចំនួនបាននាំគ្នាសម្រុកទៅយក ស្ទីកគ័ររូបកណ្តុរមកបិទទូរស័ព្ទ ដែលជាហេតុធ្វើឲ្យស្ទះផ្លូវនៅម្តុំហ្រ្គេនភ្នំពេញ ខ្ទង់ពីម៉ោង១១ ទៅដល់១២យប់ គាប់ជួនចំពេលដែលប្រទេសជិតខាងកំពុងតែការករណីឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។ ប៉ុន្តែយ៉ាងណាមិញ បងប្អូន សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ត្រូវពាក់ម៉ាស់ និងរក្សាគន្លាតពីគ្នា៕

មនុស្សម្នាទៅយកស្ទីកគ័ររូបកណ្តុរ
មនុស្សម្នាទៅយកស្ទីកគ័ររូបកណ្តុរ
មនុស្សម្នាទៅយកស្ទីកគ័ររូបកណ្តុរ
មនុស្សម្នាទៅយកស្ទីកគ័ររូបកណ្តុរ
មនុស្សម្នាទៅយកស្ទីកគ័ររូបកណ្តុរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]