ថៃ៖ កញ្ញា Prang Kanarun ដែលហ្វេនៗអ្នកគាំទ្រគ្រប់គ្នាស្គាល់ច្បាស់ជា “ ម៉ែយិងចាន់វ៉ាត” គឺជាតារាសម្តែងស្រីដ៏ល្បីរបស់ថៃ ដែលមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជាផងដែរ។ ជាងនេះទៅទៀត នាងក៏ធ្លាប់បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាផងដែរ ក្នុងឆ្នាំ២០១៨។​

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ មានឈ្មោះបោះសម្លេងមិនធម្មតា ដែលជាតួសំខាន់ផងដែរក្នុងរឿងភាគបុរាណរបស់ថៃគឺរឿង “បុព្វេសន្និវាស”។  រំលឹកដល់ជីវិតរបស់នាងលើវិថីសិល្បៈ កញ្ញាបានឈានជើងផ្តើមអាជីពសិល្បៈក្នុងឆ្នាំ២០០៩ ហើយជាលាភធំនោះ នាងទទួលបានឱកាសមាសសម្តែងក្នុងភាពយន្តខ្នាតធំដែលរឿងនោះមានចំណងជើងថា “ Miss You Again”។ ប៉ុន្តែភាពយន្តរឿងភាគដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងកាន់តែរីកដូចផ្កាត្រូវទឹកនោះគឺរឿង៖ “ Pan Rai Phai Ruk” នៅឆ្នាំ២០១៣ និង រឿង “ Payak Rai Ruk Puan” នៅឆ្នាំ២០១៦ ជាដើម។​ ភាពគួរឱ្យកត់សំគាល់របស់តារាសម្តែងស្រីរូបនេះគឺនាងចូលចិត្តលេងខ្លួនបង្ហាញអ្វីដែលប្លែកៗ ស្ទីលតុបតែងខ្លួនបែបសិចស៊ី និង ភាពហាយសូជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ជាកាដូផ្តើមឆ្នាំថ្មីនេះ តារាសម្តែងដ៏ល្បីល្បាញរបស់ថៃរូបនេះ កញ្ញា Prang Kananaran បានដើរកម្សាន្តស្រូបយកខ្យល់សមុទ្រ នៅកោះមួយក្នុងខេត្តភូកេត ក្នុងឈុតស៊ិចស៊ី ដើរសមុទ្រ ដោយបានធ្វើឱ្យហ្វេនៗ ក្តុកក្តួលចិត្ត ជាមួយនឹងឈុតរបស់នាង។

ក្នុងឱកាសនោះដែរ កញ្ញាមិនខកខានឡើយ ក្នុងការបង្ហាញជាសាធារណៈទាំងការបង្ហោះលើបណ្តាញសង្គម ជាមួយឈុត បញ្ចេញល្វែងលើ ដើម្បីបង្ហាញពីរូបរាងដ៏ស្លីមស្រស់ស្អាតរបស់កញ្ញាផងនោះ។ ខាងក្រោមសុទ្ធសឹងតែជារូបភាពដែលនាងបានបង្ហោះលើគណនី Instagram ផ្ទាល់់ខ្លួនផងដែរ ដែលបានអង្រួនឆក់យកបេះដូងអ្នកទស្សនាក្នក់ក្នាញ់ សឹងតែមិនអាចដកភ្នែកចេញបាន៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា Prang Kannarun កាលលំហែកាយនៅសមុទ្រ
កញ្ញា Prang Kannarun កាលលំហែកាយនៅសមុទ្រ
កញ្ញា Prang Kannarun កាលលំហែកាយនៅសមុទ្រ
កញ្ញា Prang Kannarun កាលលំហែកាយនៅសមុទ្រ
កញ្ញា Prang Kannarun កាលលំហែកាយនៅសមុទ្រ
កញ្ញា Prang Kannarun កាលលំហែកាយនៅសមុទ្រ
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun
កញ្ញា Prang Kannarun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]