ចិន៖ ថ្មីៗនេះ ដោយយោងតាម ទំព័រ Sina  បានរាយការណ៍ឲ្យដឹងថា ស៊េរីរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មចុងក្រោយរបស់ តារាស្រីលំដាប់ជួរមុខ Liu Yifei ហៅ សៀវ ឡុងនី កំពុងតែធ្វើឲ្យអ្នកទស្សនាជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពី បានបង្ហាញនៅលើបណ្តាញសង្គមភ្លាមៗតែម្ដង។

នៅក្នុងរូបភាពស៊េរីថ្មី របស់ Liu Yifei ទាំងនេះ ពិតជាមានភាពប្រណីត ស្រស់ស្អាតដូចជា ទេពអប្សរ ខណៈដែលម្ចាស់ខ្លួន បានចេញមកជាមួយនឹង ឈុតពណ៌ផ្កាឈូក បង្ហាញពីស្មា សាច់សរលោងស្អាត និងកវែង ថែមទៀត ជាពិសេស នាងក៏បានតុបតែងខ្លួនដោយភ្ជាប់ជាមួយនឹងម៉ូតសក់លម្អដោយគ្រឿងផ្កា ដែលធ្វើឲ្យនាង កាន់តែមានភាពលេចធ្លោ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់ជាងនេះនោះគឺ ការបង្ហាញខ្លួនលើកនេះ Liu Yifei បានធ្វើឲ្យមើលឃើញពីសម្រស់ ក៏ដូចជារូបរាងមុខមាត់ ដ៏ស្លីមស្អាត មានភាពទាក់ទាញ ខុសឆ្ងាយខ្លាំងពីការបង្ហាញខ្លួនរាល់ដងដែលបានបង្ហាញពីការឡើងទម្ងន់របស់នាងផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម៖

 Liu Yifei
 Liu Yifei
 Liu Yifei
 Liu Yifei
រូបភាពដ៏ស្រស់ស្អាត របស់ Liu Yifei
រូបភាពដ៏ស្រស់ស្អាត របស់ Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]