អាមេរិក៖ លោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ដែលហាមឃាត់ការធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនដែលនៅពីក្រោយកម្មវិធីរបស់ចិនចំនួនប្រាំបី ដោយក្នុងនោះមានកម្មវិធី Alipay របស់ Ant Group ព្រមទាំង QQ ហើយនិង WeChat Pay របស់ក្រុមហ៊ុន Tencent។ ប្រតិបត្តិការនឹងត្រូវហាមឃាត់ក្នុងរយៈពេល 45 ថ្ងៃទៀត។
កម្មវិធីដែលត្រូវហាមឃាត់ទាំងអស់រួមមាន៖ Alipay, CamScanner, QQ Wallet, SHAREit, Tencent QQ, VMate, WeChat Pay និង WPS Office។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងបទបញ្ជានោះបាននិយាយថា នៅសហរដ្ឋអាមេរិក ល្បឿននិងការរីករាលដាលរបស់កម្មវិធីទូរស័ព្ទនិងកុំព្យូទ័រ និងកម្មវិធី software ផ្សេងទៀតដែលត្រូវបានបង្កើត ឬគ្រប់គ្រងដោយសាធារណរដ្ឋប្រជាមានិតចិន នៅតែបន្តគំរាមកំហែងដល់សន្តិសុខជាតិ គោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
សារព័ត៌មាន Reuters បានដកស្រង់សម្ដីមន្ត្រីដែលមិនបញ្ចេញឈ្មោះម្នាក់ថា ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្តើមអនុវត្តសេចក្តីណែនាំរបស់បទបញ្ជានេះ មុនពេលលោក Trump ចាកចេញពីតំណែងនៅថ្ងៃទី20 ខែមករា ។
បទបញ្ជាថ្មីនេះ ចេញក្រោយបទបញ្ជាពីរពីមុនមកកាលពីខែសីហាដែលបានព្យាយាមហាមឃាត់ TikTok និង WeChat ។ ទោះជាយ៉ាងណាក៏ដោយចៅក្រមបានរារាំងមិនឱ្យហាមឃាត់ WeChat នៅក្នុងខែកញ្ញា និងម្តងទៀតនៅក្នុងខែតុលា ហើយក៏មានចៅក្រមម្នាក់ទៀតបានចេញដីកាបញ្ឈប់ការហាមឃាត់ TikTok កាលពីខែធ្នូផងដែរ។
ប្រសិនបើសហរដ្ឋអាមេរិកទទួលជោគជ័យក្នុងការហាមឃាត់កម្មវិធីទាំងនេះ វាអាចជាបញ្ហាមួយ ជាពិសេសសម្រាប់គ្រួសារជនជាតិអាមេរិកាំងចិន ដែលប្រើកម្មវិធីទាំងនេះដើម្បីធ្វើការទំនាក់ទំនងតាមអ៊ីនធឺណេត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]