ការចុះឈ្មោះជាសមាជិកក្លឹបហាត់ប្រាណជាគំនិតល្អសក្តិសមមួយ តែវាក៏ទំនងជាអាចមិនមែនជាជម្រើសសម្រាប់គ្រប់គ្នានោះឡើយ ដោយសារការរវល់ជាមួយការសិក្សា ឬក៏ការងារជាដើម។ យ៉ាងណាមិញការច្របាច់បញ្ចូលគ្នារវាងកីឡា និងការកម្សាន្តប្រហែលជា ជម្រើសដែលល្អបំផុតសម្រាប់គ្នាយើង។ ពេលលេងកីឡាជាឱកាសល្អបំផុតសម្រាប់បង្កើតទំនាក់ទំនង ជាមួយមិត្តភក្តិ និងភាពរីករាយជាមួយគ្នា។គ្នាយើងគួរពិចារណាវិធី ៥យ៉ាងនេះដែលសក្តិសមក្រៅពីការចូលក្លឹបហាត់ប្រាណ។
១- ហាត់ប្រាណបែបប្រដាល់សេរី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលំហាត់ប្រាណដោយប្រើវិធីសាស្រ្តបែបហាត់ប្រដាល់មួយនេះពិតជាខ្លាំងក្លាមែនទែនដោយបានបញ្ចូលគ្នាទាំងទាត់ នឹងដាល់។ បច្ចុប្បន្ននេះមានមនុស្សជាច្រើនបានប្រើលំហាត់ប្រាណនេះជាការជួយក្នុងការសម្រកទម្ងន់ដែល នេះមិនទាន់និយាយពីការដែលអាចជួយការពារខ្លួនផង។ អ្នកដែលលេងកីឡាប្រភេទនេះ អាចដុតកម្ទេចបាន ៤៥០ កាឡូរីក្នុង១ម៉ោងឯណោះ។
២- លេងបាល់បោះ
ការផ្គួបផ្សំគ្នារវាង កាលោត ការរត់ និងការបោះ អាចជាការសំខាន់បំផុតនៃការធ្វើលំហាត់ខ្លួនប្រាណរបស់យើង។ ការធ្វើបែបនេះនឹងធ្វើឲ្យរូបកាយគ្នាយើងរឹងបុឹង បង្កើនកម្លាំង និងអភិរឌ្ឍសាច់ដុំ។ គ្នាយើងដឹងទេការលេងបាល់បោះតែ១ម៉ោងប៉ុណ្ណោះជាមួយមិត្តភក្តិអាចជួយឲ្យរាងកាយយើងដុតកម្លោចបានដល់ទៅ ៥៣០កាឡូរី៊។
៣- លេងបាល់ឱប
ទោះបីជានៅក្នុងភាពយន្តហូលីវូដព្យាយាមបំភាន់ និងលាបពណ៌ថា បាល់អោបជាកីឡាដែលពោពេញដោយការប្រើហិង្សា ដែលមានការរត់ ការបុកផ្ទប់គ្នា ការផ្តួលឲ្យដួល ការធ្លាក់ និងមានការបែក រលាត់ចេញឈាមក្នុងពេលកំពុងលេងយ៉ាងណាក៏ដោយ ក៏ការពិតវាមិនមែនដូចនោះ ១០០ភាគរយនោះទេ។ នៅពេលលេងកីឡាបាល់ឱបនេះ យើងមិនគ្រាន់តែត្រូវការមិត្តពី៣ ទៅ ៥នាក់ដើម្បីការពារយើងនោះទេ តែយើងក៏ត្រូវការគ្នាមួយក្រុមនៅជាប់ជាមួយ និងដើម្បីជួយហូតដល់គោលដៅ។
ការរួមបញ្ចូលរវាង ការរត់ ការលោត ការទាត់ និង រត់យ៉ាងញាប់បំផុតដើម្បីទៅដល់គោលដៅនោះ ធានាថារូបកាយរបស់យើងមិនគ្រាន់តែធ្វើចលនាបេះដូងប៉ុណ្ណោះទេ តែពិតជាបានធ្វើលំហាត់ប្រាណដ៏ខ្លាំងសម្រាប់រាងកាយទាំងមូល។ ការលេងកីឡានេះមួយវគ្គៗ អាចដុតកម្លោចកាឡូរីមិនក្រោម ៥០០កាឡូរីទេក្នុងមួយវគ្គៗ។
៤- កីឡាឡើងភ្នំ
កីឡាឡើងភ្នំជាប្រភេទកីឡាម្យ៉ាងដែលមានអត្ថប្រយោជន៍ខ្លាំងដល់បេះដូង វាមានសណ្ឋានប្រហាក់ប្រហែលនឹងលំហាត់ប្រាណចង្វាក់បេះដូងដែរ (Cardio)។ កីឡានេះក៏ល្អសម្រាប់ការសម្រួលអារម្មណ៍ ព្រោះថាក្នុងពេលលែងកីឡាប្រភេទនេះ យើងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ បោះចោលស្រ្តេស និងភាពស្មុគស្មាញទាំងឡាយ និងរីករាយជាមួយនឹងទស្សនីយភាពល្អៗ។ អ្វីដែលយើងត្រូវការចាំបាច់សម្រាប់កីឡានេះគឺ ទឹកសម្រាប់បរិភោគ នំចំណីបន្ទាប់បន្សំ ស្បែកជើងប៉ាតា ឬស្បែកជើងសម្រាប់ឡើងភ្នំ ហើយជាពិសេសគឺមិត្តល្អតែម្ដង។ ច្បាស់ណាស់ថាកីឡាឡើងភ្នំប្រាកដជាផ្តល់ឲ្យយើងនូវអារម្មណ៍ជោគជ័យ ស្គប់ចិត្ត និងរីករាយ ជាងការដើរ ២ម៉ោងនៅលើម៉ាស៊ីនហាត់ប្រាណទៅទៀត។
៥- ការងារស្ម័គ្រចិត្ត
បើសិនជាយើងអាចធ្វើបានគឺបបួលមិត្តរបស់យើងទៅចុះឈ្មោះស្ម័គ្រចិត្តជួយការងារសង្គម។ ការងារសង្គមភាគច្រើនគឺ ការសង់ផ្ទះ សម្អាតសួនច្បារ លាបថ្នាំក្នុងទីក្រុងដើម្បីឲ្យមានសោភ័ណភាព និងអនាម័យ។ សកម្មភាពទាំងនេះនឹងផ្តល់ផលប្រយោជន៍ដល់សុខភាពរាងកាយ និងស្មារតីរបស់យើង។ តាមរយៈសកម្មភាពទាំងនេះយើងមិនត្រឹមតែបានចូលរួមជួយដល់សង្គមប៉ុណ្ណោះទេ តែថែមទាំងបានធ្វើឲ្យយើងមានមោទកភាពចំពោះខ្លួនឯង និងជាសម្បត្តិដ៏ប្រសើរសម្រាប់ជីវិតបច្ចុប្បន្នរបស់យើងទៀតផង។ លើសពីនេះទៅទៀតការជួយដល់សង្គម អាចជួយឲ្យយើងមានឱកាសបង្កើតមិត្តថ្មីៗជាច្រើនទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]