តៃវ៉ាន់៖ កាលពីថ្មីៗនេះ  យោងតាមទំព័រ Sina បានរាយការណ៍ថា តារាសម្ដែងស្រី Ruby Lin ហៅ ចៀវៃ បានបង្ហាញខ្លួននៅក្នុងសន្និសីទកាសែតលើកដំបូង ពីខ្សែភាពយន្តថ្មី ដែលនាងបានដើរតួសម្ដែង ព្រមទាំងជាផលិតកររឿងថែមទៀត។

ប៉ុន្តែនៅក្នុងការបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្រាប់តែមានរូបថតមួយចំនួន ដែលត្រូវបានថតចេញពីអ្នកយកព័ត៌មាន បង្ហាញពីសម្រស់ពិតប្រាកដរបស់តារាស្រីរូបនេះ ធ្វើឲ្យមើលឃើញពីសម្រស់ ដែលខុសពីមុខមាត់ ដ៏ស្រស់ស្អាតនិងទន់ភ្លន់ ខណៈពេលដែលនាង តែងតែចែកចាយនៅលើបណ្តាញសង្គមនាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ជាមួយនឹងរូបភាពទាំងនេះ ថែមទាំងបានធ្វើឲ្យ មនុស្សជាច្រើនខកចិត្ត នឹងទឹកមុខរបស់នាង បង្ហាញពីស្នាមជ្រីវជ្រួញត្រង់ចង្កា ដែលជាសញ្ញាបង្ហាញពីភាពចាស់ផងដែរ បើប្រៀបធៀបទៅនឹងរូបដែលបានថតយ៉ាង យកចិត្តទុកដាក់របស់នាង កាលពីមុនៗនេះ គឺមានភាពខុសគ្នាយ៉ាងខ្លាំង៕​

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin 
Ruby Lin 
Ruby Lin 
រូបភាពបង្ហាញពីសម្រស់ពិតរបស់ Ruby Lin 
រូបភាពបង្ហាញពីសម្រស់ពិតរបស់ Ruby Lin 
រូបភាពបង្ហាញពីសម្រស់ពិតរបស់ Ruby Lin 
រូបភាពបង្ហាញពីសម្រស់ពិតរបស់ Ruby Lin 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]