កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ Spotify News នៅថ្ងៃទី ៦ បានរាយការណ៍មកថា ក្រុម GOT7 សមាជិក Yugyeom នឹងចាកចេញពីផលិតកម្ម JYP បន្ទាប់ពីកុងត្រារបស់លោកនឹងផលិតកម្ម ត្រូវបានផុតកំណត់ នាពេលខាងមុខ។

ជាក់ស្តែង តាមប្រភពដដែលបានលើកឡើងថា សមាជិករូបនេះ បានទាក់ទងជាមួយផលិតកម្មផ្សេងៗដទៃទៀត ចាប់តាំងពីឆ្នាំមុនមកម្លេះ ដោយថ្មីៗនេះ លោកបានសម្រេចចិត្តចូល AOMG ដែលជាផលិតកម្ម Park Jae-bum (Jay Park)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររលឹកផងដែរ GOT7 ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០១៤ ហើយកុងត្រារបស់ពួកគេ នឹងផុតនៅខែនេះជាមួយ JYP តួយ៉ាង វាចំពេលមានពាក្យចចាមអារ៉ាមអំពីសមាជិក Jinyoung បានចុះកុងត្រាជាមួយ BH Entertainment កាលពីថ្មីៗនេះ។

ទោះជាយ៉ាងណាក៏ដោយ JYP កំពុងរៀបចំការប្រជុំជាលក្ខណៈឯកជន ជាមួយសមាជិកទាំងអស់ ក្នុងគម្រោង ពិភាក្សាជាមួយ កិច្ចសន្យាផ្តាច់មុខរបស់ GOT7 ក្នុងលក្ខខណ្ខ ទោះបីជាពួកគេនៅផលិតខុសគ្នា ក៏ពួកគេអាចធ្វើការជាក្រុមតែមួយដូច្នេះផងដែរ។

យ៉ាងណាមិញ ភាពចម្រូសចម្រាសនេះ បានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗ កាន់តែចង់ដឹង និងមានការព្រួយបារម្ភជាខ្លាំង អំពីសកម្មភាពនាពេលអនាគតរបស់ GOT7 ទៅជាយ៉ាងណា ខណៈមានដំណឹងការចាកចេញពីសមាជិកក្នុងក្រុមជាហូរហែរបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

GOT7
GOT7
Yugyeom
Yugyeom
Yugyeom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]