បរទេស៖ ការចូលមើល Stories នៃកម្មវិធី Instagram នៅលើកុំព្យូទ័រនឹងកាន់តែមានភាពងាយស្រួលជាងមុន។ Instagram កំពុងតែធ្វើតេស្ដការ design ថ្មីសម្រាប់មុខងារ Stories នៅលើគេហទំព័រ ដែលផ្ដល់ឲ្យវាកាន់តែមានភាពទាក់ទាញ។ ជាមួយរូបរាងថ្មី មុខងារ Stories នឹងបង្ហាញចេញជាច្រើនផ្ទាំមានទាំងខាងឆ្វេងនិងស្ដាំ មិនដូចលើកមុនដែលចេញបង្ហាញបានតែមួយផ្ទាំង រួចលោតទៅកាន់ផ្ទាំងថ្មីមួយទៀត។

ការបញ្ជាឲ្យលោតទៅកាន់ផ្ទាំងថ្មីនៅតែរក្សាដដែល ដោយអ្នកអាចចុចបញ្ជាដោយផ្ទាល់ ឬឲ្យពួកវាលោតផ្លាស់ប្ដូរដោយស្វ័យប្រវត្តិ ប៉ុន្តែឥឡូវកាន់តែមានភាពងាយស្រួលជាងមុន ពីព្រោះអ្នកអាចដឹងថា តើផ្ទាំង Stories ដែលអ្នកកំពុងមើលស្ថិតនៅក្នុងជួរណា។ វានៅមិនទាន់ច្បាស់ការណ៍ថា តើអ្នកប្រើប្រាស់ណាខ្លះដែលអាចទទួលបានការកែប្រែរូបរាងថ្មី ឬទទួលបានមុខងារកែប្រែជាថ្មីនេះរហូតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មុខងារ Stories របស់ Instagram  ដែលបានកែប្រែរូបរាងថ្មី

អ្នកនាំពាក្យរបស់ Instagram បានបង្ហើបឲ្យដឹងថា ការធ្វើតេស្ដមួយនេះគឺសម្រាប់មនុស្សមួយក្រុមតូចតែប៉ុណ្ណោះ កាលពីខែមុន ប៉ុន្តែមិនបានប្រាប់ឲ្យដឹងថា ពេលណាទើបការកែប្រែមុខមាត់ថ្មីនៃមុខងារ Stories នៅលើកុំព្យូទ័រនឹងបញ្ចេញជាសាធារណៈ។ បើទោះបីក្រុមហ៊ុនព្យាយាមកែប្រែមុខងារនេះនៅលើកុំព្យូទ័របន្តិចម្ដងៗ ក៏វានៅតែពិបាកក្នុងការមើល ដោយសារតែវាបានបង្ហាញផ្ទាំងតូចនៅលើអេក្រង់ដ៏ធំ។

ដូច្នេះ ការកែប្រែថ្មីនេះមិនមែនជាការផ្លាស់ប្ដូរដ៏ធំនោះទេ វាអាចនឹងកត់សម្គាល់បានសម្រាប់តែអ្នកចូលចិត្តឆែក Instagram នៅលើកុំព្យូទ័រប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]