កូរ៉េខាងត្បូង ៖ ថ្ងៃនេះមានព័ត៌មានដ៏រំជួលចិត្តមួយ សម្រាប់អ្នកគាំទ្រ Kpop ជាពិសេសគឺអ្នកគាំទ្រក្រុម GOT7 តែម្តង ដោយសារតែលេចលឺដំណឹង ការចាកចេញពី  ផលិតកម្ម JYP Entertainment របស់សមាជិកក្នុងក្រុម ក្រោយចប់កិច្ចសន្យា។

GOT7
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ​ ២០២១ នេះ យោងតាមរបាយការណ៍ផ្តាច់មុខពី SPOTV តារាចម្រៀងប្រុស Yugyeom ​គ្រោងនឹងចុះកុងត្រាផ្តាច់មុខថ្មី ជាមួយផលិតកម្ម AOMG នៅពេលដែលកិច្ចសន្យាផ្តាច់មុខរបស់លោក ជាមួយនឹងផលិតកម្ម JYP Entertainment ផុតកំណត់ នៅចុងខែមករានេះ។ 

Yugyeom

គួរបញ្ជាក់ផងដែរថា កិច្ចសន្យារបស់ GOT7 ជាមួយផលិតកម្ម JYP Entertainment នឹងត្រូវផុតកំណត់នៅខែ មករា នេះហើយ Yugyeom គឺជាសមាជិក GOT7 ទី ២ ដែលត្រូវបានគេរាយការណ៍ថា កំពុងចាកចេញពីផលិតកម្ម JYP ដោយ Jinyoung បានចុះកុងត្រាជាមួយនឹង ភ្នាក់ងារសម្តែងរបស់ BH Entertainment

Jinyoung

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ សមាជិកដែលមានអាយុច្រើនជាងគេ Mark ក៏បានបង្ហោះសារក្នុង IG story ប្លែកៗផងដែរ ដែលក្នុងនោះបានសរសេរថា ៖

IG story  របស់ Mark
Mark

ហេតុនេះហើយបានជា អ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភ អំពីអនាគតរបស់ក្រុម GOT7 ថាអាចនឹងបំបែកក្រុម ឬមួយក៏យ៉ាងណា?

តែទោះជាយ៉ាងណា ខាងផលិតកម្មបានបញ្ជាក់ថា ពួកគេកំពុងតែពិភាក្សាអំពីកិច្ចសន្យា ដែលអាចនឹងបន្តក្រុម នៅជា GOT7 ទោះជាពួកគេ នៅភ្នាក់ងាផ្សេងគ្នាក៏ដោយ។

ក្នុងនោះ អ្នកគាំទ្រនាំគ្នាបញ្ចេញមតិដូចជា ៖ 

“ពេលដែលខ្ញុំឃើញព័ត៌មាននេះ ខ្ញុំមានអារម្មណ៍មិនល្អសោះ” ។

“ខ្ញុំមិនចង់ឲ្យពួកគេបំបែកក្រុមនោះទេ!” ។

“សូមឲ្យពួកគេទាំង ៧នាក់បាននៅជាមួយគ្នាផងចុះ” ។

“ខ្ញុំចង់ឲ្យ Yugyeom បាននៅជាមួយនឹង សមាជិកបងៗរបស់គាត់!” ។

“មិនចង់ឃើញបែបនេះមិនចង់ឲ្យកុងត្រាបញ្ចប់ទេ!” ។

“ខ្ញុំនៅតែគាំទ្រការសម្រេចចិត្តរបស់អ្នកជានិច្ច គ្រាន់តែខ្ញុំសង្ឃឹមថា អ្នកនឹងបាននៅជុំគ្នាបន្តទៀតប៉ុណ្ណោះ!” ។

“ចឹង!  តើពួកគេនឹងបំបែកក្រុមដែរឬទេ?” ៕

តើអនាគតរបស់ GOT7 នឹងទៅជាយ៉ាងណា? មានតែរង់ចាំមើលបន្តទៅទៀត!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]