បរទេស៖ សារព័ត៌មាន The Daily Mail បានរាយការណ៍ថា គូស្វាមីភរិយាក្នុងឧស្សាហកម្មកម្សាន្តហូលីវូដ Kanye West និង Kim Kardashian បានបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេជាផ្លូវការ បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល ៦ ឆ្នាំ។
តាមប្រភពដដែល បានចែករំលែកថាគូស្វាមី ភរិយាមួយគូនេះ នៅតែព្យាយាមរក្សាព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះជាលក្ខណៈឯកជន ក៏ប៉ុន្តែជាការពិត Kanye និង Kim ពិតជាលែងលះគ្នាជាផ្លូវការមែន កាលពីថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត គែត្រូវបានឲ្យដឹងថាអ្នកទាំងពីររស់នៅផ្សេងគ្នាអស់រយៈពេលជាង ១ ឆ្នាំហើយ។ ក្នុងនោះផងដែរ TMZ និងមានសារព័ត៌មានដទៃទៀតក៏បានលើកឡើងថា គូស្វាមី ភរិយាដ៏មានឥទ្ធិពលមួយនេះ បានទទួលការប្រឹក្សាយោបល់អំពីបញ្ហាអាពាហ៍ពិពាហ៍មួយរយៈកន្លងមកហើយ។
ទោះជាយ៉ាងណាក៏ដោយ តារាម៉ូដែល Kim Kardashian តែងតែពិចារណាថាតើត្រូវសម្រេចចិត្តលែងលះ ឬ ក៏នៅបន្តជីវិតអាពាហ៍ពិពាហ៍របស់នាងបន្តទៀត ក៏ប៉ុន្តែជាចុងក្រោយ អ្នកម៉ាក់កូន ៤ រូបនេះ នៅតែសម្រេចចិត្តលែងលះដដែល។ យ៉ាងណាមិញ បច្ចុប្បន្នអ្នកតំណាងរបស់ អ្នកទាំងពីរ មិនទាន់បានឆ្លើយតបនឹងព័ត៌មាននេះនៅឡើយទេ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]