ការស្រឡាញ់ដែលអាចមានភាពឋិតឋេរចំពោះគ្នា គឺទាមទារឱ្យមានការជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក។ ប៉ុន្តែចំពោះគូស្នេហ៍ខ្លះបែរជាយល់ខុស​ចំពោះវិធីសាស្ត្រក្នុងការចងចិត្តគូស្នេហ៍ បង្វែរទៅជាការចងជើងគ្នាទុក ដោយការប្រចណ្ឌហួសដែនកំណត់ ការមិនទុកចិត្តគ្នា និងចេះតែសង្ស័យមុខក្រោយ។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកខ្លះនិយាយថា ការប្រចណ្ឌ ជាការបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះគ្នា បើមិនប្រចណ្ឌ គឺមិនស្រឡាញ់ទេ។ តែអ្នកមានដឹងទេថា ការពិតទៅ ការដែលប្រចណ្ឌ តាមដាន ហួងហែងនេះ វាជាការមិនទុកចិត្តគ្នាទៅវិញទេ។ មិនទុកចិត្ត មិនជឿជាក់លើដៃគូ ទើបបណ្ដាលឱ្យមានការប្រចណ្ឌកើតឡើងបែបហ្នឹង។

រូបតំណាង

ជាធម្មតា បើចង់ឱ្យគូស្នេហ៍ ​នៅតែស្មោះត្រង់ចំពោះយើង មានការស្រឡាញ់យើងមិនប្រួលប្រែ គឺត្រូវតែចេះវិធីចងចិត្ត មិនមែនចងជើងគេទុកនោះឡើយ ត្រូវចាំថា ខ្សែបើរឹតតឹងវាប្រាកដជាដាច់ ក៏ដូចគ្នានឹងចរិតរបស់មនុស្សយើងអ៊ីចឹង បើកាលណាកាន់តែមានគំនាប​ គាបសង្កត់ បិទសិទ្ធិ ប្រាកដជាមានការរើបម្រាស់ និងព្យាយាមចាកចេញជាមិនខាន។

រូបតំណាង

មិនថាគេមិនថាយើងនោះទេ មិនចង់ឱ្យអ្នកណាមកគ្រប់គ្រង បិទសិទ្ធិសេរីភាពរបស់ខ្លួនឡើយ ទោះមនុស្សស្រឡាញ់ខ្លាំងយ៉ាងណាក៏ដោយ មិនអាចឱ្យមកគ្រប់គ្រង ឬត្រួតត្រាលើខ្សែជីវិតផ្ទាល់ខ្លួនបានដែរ ដូច្នេះហើយ ត្រូវតែចេះធូរខ្លះ តឹងខ្លះ កុំហាមប្រាម បិទសិទ្ធិ តែក៏ត្រូវតែមានច្បាប់វិន័យ ចំពោះការទាក់ទងគ្នាដែរ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]