អាមេរិក៖ ទីភ្នាក់ងារសន្តិសុខអ៊ីនធឺណេតចំនួន4 របស់អាមេរិករួមមាន FBI, CISA, ODNI និង NSA បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃនេះដោយចោទប្រកាន់ជាផ្លូវការទៅរដ្ឋាភិបាលរុស្ស៊ីថា ជាអ្នកលួចវាយប្រហារក្រុមហ៊ុន SolarWinds។

ក្រុមមន្រ្តីសហរដ្ឋអាមេរិកបាននិយាយថា ការគំរាមកំហែងកម្រិតខ្ពស់ (APT) ដែលទំនងជារបស់រុស្ស៊ី គឺជាអ្នកទទួលខុសត្រូវចំពោះការ hack ក្រុមហ៊ុន SolarWinds ដែលមន្រ្តីបានពិពណ៌នាថា ជាការខិតខំធ្វើចារកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ពីរបាយការណ៍របស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍កាលពីខែមុន ដែលភ្ជាប់ការ hack របស់ SolarWinds ទៅនឹង APT29 ដែលជាឈ្មោះកូដដែលត្រូវបានប្រើដើម្បីពិពណ៌នាអំពីពួក Hacker ដែលមានទំនាក់ទំនងជាមួយ សេវាកម្មស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) ។

សេចក្តីថ្លែងការណ៍រួមនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការរិះគន់របស់សាធារណៈជនថា រដ្ឋបាល Trump មានចេតនាមិនចង់ទម្លាក់កំហុសថាក្រុម hacker រុស្ស៊ីជាអ្នកនៅពីក្រោយរឿងនេះ។ ពាក្យចចាមអារ៉ាមទាំងនេះបានកើតឡើង ដោយសារតែគេជឿថាប្រធានាធិបតី Trump មានទំនាក់ទំនងនិងបានទទួលជំនួយពីពួក Hacker រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ2016។

ក្រុមមន្រ្តីសហរដ្ឋអាមេរិកសង្ឃឹមថា ការប្រកាសថារុស្សីជាអ្នក hack បែបនេះនឹងបញ្ចប់នូវទ្រឹស្តី conspiracy ដែលលេចឡើងឥតល្ហែរនៅលើអ៊ីនធឺណេតដែលនិយាយថាគោលបំណងនៃការ hack របស់ SolarWinds គឺដើម្បីរំខានដល់ម៉ាស៊ីនបោះឆ្នោត និងលួចបន្លំសន្លឹកឆ្នោត។

ក្រុមហ៊ុន  SolarWinds ដែលជាអ្នកផ្តល់នូវសេវាកម្មត្រួតពិនិត្យបណ្តាញកុំព្យួទ័រទៅសាជីវកម្ម និងទីភ្នាក់ងាររដ្ឋាភិបាលនៅជុំវិញពិភពលោក

លើសពីនេះទៀតសេចក្តីថ្លែងការណ៍រួមក៏បានបញ្ចេញព័ត៌មានខ្លះពីការខូចខាតនៃការវាយប្រហារផងនេះដែរ។

ការវាយប្រហារជាខ្សែសង្វាក់លើ SolarWinds បានកើតឡើងបន្ទាប់ពីពួក Hacker រុស្ស៊ីបានលួចចូលហេដ្ឋារចនាសម្ព័ន្ធ backend របស់ក្រុមហ៊ុន SolarWinds និងបានដាក់មេរោគ malware (ឈ្មោះថា Sunburst / Solorigate) ទៅក្នុងកញ្ចប់បច្ចុប្បន្នភាព SolarWinds Orion ។

អតិថិជនរបស់ Orion ប្រមាណ 18,000នាក់បានទទួលនិងដំឡើងបច្ចុប្បន្នភាពទាំងនេះ ប៉ុន្តែមានតែបណ្តាញមួយចំនួនប៉ុណ្ណោះដែលពួក Hacker រុស្ស៊ីបានជ្រើសរើសដើម្បីបង្កើនការវាយប្រហារជាមួយនឹងមេរោគ malware ដំណាក់កាលទី2 ដែលមានឈ្មោះថា Teardrop ។

មេរោគ Sunburst ដំណាក់កាលដំបូងត្រូវបានគេប្រទះឃើញនៅលើប្រព័ន្ធរាប់ពាន់ ហើយភ្នាក់ងារទាំងបួនបាននិយាយថា តិចជាង10នៃភ្នាក់ងាររដ្ឋាភិបាលរបស់អាមេរិកត្រូវបានវាយប្រហារជាមួយនឹងមេរោគ malware បន្ថែម។

ទីភ្នាក់ងារទាំងបួននៅពីក្រោយសេចក្តីថ្លែងការណ៍រួមនៅថ្ងៃនេះ ដែលរួមមាន FBI, CISA, ODNI និង NSA គឺជាសមាជិកនៃក្រុម Cyber Unified Coordination Group (UCG) ដែលជាក្រុមការងាររួមដែលបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន ដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយពីការវាយប្រហារមកលើ SolarWinds ។

រុស្ស៊ីមិនបានឆ្លើយតបជាផ្លូវការចំពោះសេចក្តីថ្លែងការណ៍រួមរបស់ FBI-CISA-ODNI-NSA នៅថ្ងៃនេះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]