ភ្នំពេញ: អ្នកស្រី ហួយ មាស ជាវីរសិល្បការនីពហុជំនាញ ដែលប្រកបដោយទេពកោសល្យដ៏ខ្ពង់ខ្ពស់នឹងមានចំណេះជ្រៅជ្រះ ក្នុងវិស័យសិល្បៈវប្បធម៌ជាតិយើង។ លោកស្រី ហួយមាស មានរហ្សសនាមប្រចាំថាជាមាសមេត្រី ដែលគេដឹងដែលថា ក្រៅពីអាជីពជាអ្នកចម្រៀងដែលប្រកបដោយទឹកដមសំនៀងផ្អែមត្រជាក់ គាត់ក៏ជាសិល្បការនីផ្នែកល្ខោននិយាយប្រចាំក្រសួងឃោសនាការ ដែលតែងផ្សាយតាមវិទ្យុជាតិកម្ពុជា ម្នាក់ដ៏មានទេពកោល្យ និងជាទីស្នេហានៃមហាជនទាំងឡាយ។

បទរាត្រីសេកុង 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រីកើតនៅទី៦ មករា ១៩៤៦ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានឪពុកជាបុគ្គលិកស្ថានីយអយស្ម័យយានបាត់ដំបង និងម្តាយជាមេផ្ទះ។

អ្នកស្រីផ្ទាល់ ក៏ជាសិល្បការនីខ្មែរម្នាក់ដ៏មានទេពកោសល្យ និងមានមុខរបរជាអ្នកបម្រើការនៅក្នុងវិទ្យុជាតិកម្ពុជា មានភារ:ជាអ្នកអត្ថាធិប្បាយល្ខោននិយាយមួយរូបដ៏មានទេពកោសល្យបុិនប្រសប់ក្នុងការប្រលោមសោតឥន្រ្ទីយ៍នៃអ្នកស្តាប់ផងទាំងឡាយឲ្យចូលចិត្តស្តាប់នូវរាល់បទនិពន្ធ ឬអត្ថាធិប្បាយនានា។

ល្ខោននិយាយរឿង កំពង់ធំជំរុំចិត្ត

ផ្អែកតាមព័ត៌មាន ដែលប្រមូលបានដោយក្រុមព្រះសុរិយា និងជាពិសេសនៅក្នុងកម្រងអត្ថបទ មាសស្រោបនគរ របស់លោកសេងតារាផងដែរនោះ បានបង្ហាញថា អ្នកស្រីហួយ មាស ត្រូវបានរបបខ្មែរក្រហមជម្លៀសតាមរថភ្លើងទៅកាន់ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង។ ដែលនៅទីនោះហើយ ដែលឆាកជីវិតចុងក្រោយរបស់លោកស្រីត្រូវបានបិទបញ្ចប់ដោយបន្សល់ទុកនៅភាពសោកស្តាយដ៏ធំធេងបំផុតចំពោះជាតិខ្មែរ។

អ្វីដែលកាន់តែរន្ធត់ចិត្ត គឺអ្នកស្រីត្រូវបានកងឈ្លបរំលោភ និងបាញ់សម្លាញ់យ៉ាងព្រៃផ្សៃបំផុត និងជាពិសេស អ្នកស្រីត្រូវបាន ពួកអាវខ្មៅនេះសម្លាប់ដោយវះយកថ្លើម រួចយកមកមើលដោយនិយាយថា តើថ្លើមធំប៉ុណ្ណា ហ៊ានតវ៉ានិងអង្គការ៕

យ៉ាងណាមិញ​ បទចម្រៀងរបស់អ្នកស្រី គ្រប់បទ តែងតែស្ថិតក្នុង ក្រអៅបេះដូងរបស់កូនខ្មែរជានិច្ច ដែលអាចនិយាយបានថា ស្តាប់មិនជិនណាយនោះទេ មកទល់បច្ចុប្បន្ននេះ៕

រូបថតវីរសិល្បការនីមាសមេត្រី ហួយ មាស
វីដេអូរៀបរាប់ពីការស្លាប់របស់អ្នកស្រី ហួយ មាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]