កូរ៉េខាងត្បូង៖ ចាប់តាំងពីចេញដំបូង បទចម្រៀង How You Like That របស់ក្រុមចម្រៀងនារី BLACKPINK កំពុងតែទទួលការគាំទ្រខ្លាំងមែនទែន ជាពិសេសនោះ ក្បាច់រាំក្នុងបទចម្រៀងមួយនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។

ជាក់ស្តែងកាលពី នៅថ្ងៃទី ៦ ខែមករា វីដេអូចម្រៀងបង្ហាញក្បាច់រាំ How You Like That ទទួលបានអ្នកចុចចូលទស្សនាចំនួន ៥០០ លានដងឯណោះ លើបណ្តាញសង្គម YouTube

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វីដេអូបង្ហាញក្បាច់រាំរបស់ក្រុមចម្រៀងនារីមួយនេះ ដែលបានទម្លាក់ជាផ្លូវការ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ បានចំណាយពេលត្រឹមតែរយៈពេល ១៨៤ ថ្ងៃតែប៉ុណ្ណោះ រហូតទទួលបានភាពជោគជ័យមួយនេះ។  

តួយ៉ាង ដោយសារតែក្បាច់រាំរបស់ក្រុមចម្រៀងនារី ក្នុងផលិតកម្ម YG មួយនេះ សុទ្ធសឹងតែទទួលបានចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ទូទាំងពិភពលោក ហេតុដូច្នេះវីដេអូបង្ហាញក្បាច់រាំ របស់ពួកគេនីមួយៗ មានអ្នកចូលទស្សនាមិនក្រោម ១០០ លានដងឡើយ នៅលើបណ្តាញសង្គម YouTube

សូមទស្សនាវីដេអូខាងក្រោម៖

BLACKPINK
BLACKPINK
វីដេអូបង្ហាញក្បាច់រាំទទួលបាន ៥០០លានដង 
វីដេអូបង្ហាញក្បាច់រាំ How You Like That

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]