ភ្នំពេញ៖ ជាការពិតណាស់ បើរំឮកដល់អតីតកាលរបស់តារាចម្រៀងស្រីប៉ុន្មាននាក់ខាងក្រោមនេះ ប្រិយមិត្តមួយចំនួនច្បាស់ជាបានជ្រាបខ្លះៗរួចមកហើយថា កាលពីមុនពួកគេម្នាក់ៗសុទ្ធសឹងតែជាបេក្ខភាពប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកនានាដូចជា The Voice Cambodia និង Cambodian Idol ជាដើម។ ប៉ុន្តែក្នុងការប្រឡងទាំងនោះ ពួកគេនៅតែមិនអាចក្លាយជាម្ចាស់ពានរង្វាន់បាន ព្រោះមានបេក្ខភាពទាំងអស់ពិតជាមានសមត្ថភាពខ្លាំងមិនចាញ់គ្នាឡើយ។
ទន្ទឹមនឹងនេះ បើទោះបីជា Idol ខាងក្រោមនេះទទួលបានភាពបរាជ័យក្នុងការប្រឡងពិតមែន ប៉ុន្តែបើងាកមកមើលពីជីវិតការងារក្នុងសិល្បៈ និងប្រជាប្រិយភាពរបស់គេនាពេលបច្ចុប្បន្នវិញ យើងឃើញថាពួកគេទាំងនោះក៏បានក្លាយទៅជាតារាចម្រៀងប្រចាំផលិតកម្មល្បីៗរៀងៗខ្លួន ពិសេសគឺកាន់តែមានភាពល្បីល្បាញខ្លាំងផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាស្រីទាំងនោះមានដូចខាងក្រោម៖
១.នាង ប្រាក់គន្ធា
តារាចម្រៀងរូបនេះធ្លាប់បានប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី២ តែមិនទទួលជោគជ័យទេ។ ក្រោយមកនាងក៏បានចូលច្រៀងក្នុងផលិតកម្មសាន់ដេ និងមានឈ្មោះបោះសម្លេងរហូតដល់សព្វថ្ងៃ។

២.អ៊ុក សុវណ្ណារី
តារាវ័យក្មេងរូបនេះ ក៏ធ្លាប់បានចូលរួមប្រឡងចម្រៀងក្នុងកម្មវិធីទូរទស្សន៍ជាច្រើនផងដែរ ដូចជា កម្មវិធីពេញចិត្តឬអត់ និង The Voice Kids Cambodia ជាដើម តែសុទ្ធសឹងតែមិនទទួលជ័យជំនះ។ តែពេលនេះវិញ នាងកំពុងសាងប្រជាប្រិយភាពបានល្បីខ្លាំងដែរ នៅក្នុងផលិតកម្ម Galaxy Navatra។

៣.ដា សុមាវត្តី
ម្ចាស់បទ «មនុស្សខ្លះ» រូបនេះក៏ជាអតីតបេក្ខភាពដែលបានធ្លាក់នៅក្នុងការប្រឡងកម្មវិធី The Voice Cambodia និង Cambodian Idol រដូវកាលទី៣ផងដែរ។ តែសព្វថ្ងៃនាងកំពុងមានបទចម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្មថោន។

៤.បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ ជាអតីតបេក្ខភាពប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ តែនាងមិនបានទទួលពានរង្វាន់ឡើយ ក្រោយមកនាងក៏ក្លាយជាតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស និងបានប្ដូរមកក្នុងផលិតកម្មថោនរហូតដល់សព្វថ្ងៃ។

៥.ប៉ាច គីមមួយ រ៉េត ស៊ូហ្សាណា ឈីន រតនៈ
តារាចម្រៀងទាំងបីនេះ ក៏ធ្លាប់ជាបេក្ខភាពប្រឡងក្នុងកម្មវិធី The Voice Cambodia ផងដែរ តែសុទ្ធតែមិនទទួលបានជោគជ័យ។ តែសព្វថ្ងៃពួកគេក៏មានឈ្មោះល្បីមិនធម្មតា នៅក្នុងផលិតកម្មរស្មីហង្សមាស។



៦.តន់ ច័ន្ទសីម៉ា
តារាចម្រៀងវ័យក្មេងរូបនេះ កំពុងវាយលុកទីផ្សារចម្រៀង និងមានអ្នកគាំទ្រច្រើនខ្លាំងមែនទែននាពេលបច្ចុប្បន្ននេះ។ តែកាលពីមុននាងក៏ធ្លាប់ធ្លាក់ក្នុងការប្រឡងកម្មវិធី The Voice Cambodia ផងដែរ។

៧.សុវត្ថិឌី ធារិកា
តារារូបនេះក៏មិនខុសគ្នាដែរ ដោយកាលពីមុននាងក៏បានប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី១ ហើយក៏អាចឈានដល់វគ្គផ្ដាច់ព្រ័ត្រផងដែរ តែនាងមិនបានទទួលពានឡើយ។ ហើយពេលនេះ នាងក៏បានក្លាយជាតារាចម្រៀងល្បីមួយរូបក្នុងផលិតកម្មថោន។

៨.ស៊ូ ស៊ីរីកា
តារាចម្រៀងសម្លេងស្រួយរូបនេះ ក៏ធ្លាប់ជាអតីតបេក្ខភាពក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ ទោះមិនបានក្លាយជាម្ចាស់ពាន តែពេលនេះ ស៊ូ ស៊ីរីកា ក្លាយជាតារាចម្រៀងស្រីល្បីមួយរូបនៅក្នុងផលិតកម្មថោន។

យ៉ាងណាមិញ មិនត្រឹមតែមានតែតារាចម្រៀងប៉ុន្មាននាក់នេះប៉ុណ្ណោះទេដែលធ្លាប់ប្រឡងធ្លាក់ក្នុងកម្មវិធីប្រឡងចម្រៀង ដោយក្នុងនោះក៏នៅមានតារាចម្រៀងផ្សេងៗទៀតផងដែរ ដែលអ្នកខ្លះទម្រាំជោគជ័យដូចសព្វថ្ងៃ ពួកគេក៏ធ្លាប់បរាជ័យដូចគ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]