កម្ពុជា៖ ដូចហ្វេនៗកម្ពុជាបានជ្រាបរួចមកហើយថា ប្រទេសកម្ពុជាមានតារាច្រើនណាស់ដែលកំពុងលេចធ្លោ និងកេរ្តិ៍ឈ្មោះគួរជាទីស្ងប់ស្ងែង ដែលក្នុងពេលបច្ចុប្បន្ន នេះត្បិតតែប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឈន៍ ប៉ុន្តែកម្ពុជារីកចម្រើនគ្រប់វិស័យគួរឱ្យកត់សម្គាល់ជាពិសេសគឺវិស័យសិល្បៈតែម្តង។ បើទោះបីជា វិស័យសិល្បៈយើងនៅមានកម្រិតបើប្រៀបធៀបជាមួយបរទេស ប៉ុន្តែបើយើងក្រឡេកមើលតារាខ្មែរយើងវិញ ទាំងសម្រស់ រូបរាង ទាំងការតុបតែងលេងស្ទាយខ្លូន មិនចាញ់តារាបរទេសនោះឡើយ។
ជាក់ស្តែងស្រាប់ គឺ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គឺជាពិធិការិនី និង តារាសម្តែងដ៏ឆ្នើមមួយរូបពោរពេញដោយសមត្ថភាព ចំណេះដឹង និង បទពិសោធន៍ខ្ពស់ក្នុងវិស័យសិល្បៈ និង មានអត្តចរិតល្អសមសួនជានារីខ្មែរពិតៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា កញ្ញាបានឈានជើងចូលក្នុងវិស័យនេះចាប់តាំងពីឆ្នាំ២០០៩ គិតមកដល់ពេលនេះ បានរយៈពេល១១ឆ្នាំមកហើយ។ បច្ចុប្បន្ននេះ កញ្ញាមានវ័យ៣១ឆ្នាំហើយ តែសម្រស់វិញដូចនារីទើបនឹងពេញក្រមុំ។ គេសង្កេតឃើញថា កញ្ញាថែរក្សាសម្រស់របស់កញ្ញាបានយ៉ាងល្អផូរផង់ តាមរយៈមុខសម៉ត់រលោង គ្មានស្នាមជ្រីវជ្រួញ បូករួមទាំងរាងស្លីមខ្ពស់តូចច្រឡឹង។ ទាំងសមត្ថភាពពូកែ បូករួមជាមួយសម្រស់ដ៏ស្រស់ស្អាត បានធ្វើឱ្យកញ្ញាក្លាយជា Brand Ambassador សម្រាប់ក្រុមហ៊ុន ប្រ៊េនជាច្រើន៕
តោះមើលសម្រស់របស់នាង នៅខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]