បរទេស៖ ក្រុមហ៊ុន Amazon បានប្រកាសថាខ្លួនបានទិញយន្ដហោះ Boeing 767-300 ដែលប្រើប្រាស់ហើយចំនួន 11គ្រឿងពី Delta និង WestJet ជាលើកដំបូង។ ក្រុមហ៊ុនកំពុងបង្កើនសមត្ថភាពដឹកទំនិញតាមផ្លូវអាកាសរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តាមរយៈកិច្ចព្រមព្រៀងជួលយន្តហោះ ប៉ុន្តែនេះជាលើកទីមួយហើយដែលក្រុមហ៊ុន Amazon បានកាន់កាប់យន្តហោះផ្ទាល់ខ្លួន ដោយទិញដាច់។
កិច្ចព្រមព្រៀងទិញនេះធ្វើឡើងនៅពេលដែលតម្លៃយន្តហោះបានធ្លាក់ចុះ ដោយសារតែជំងឺកូរ៉ូណារាតត្បាត។ ក្រុមហ៊ុនអាកាសចរណ៍បាននឹងកំពុងប្រញាប់ប្រញាល់កាត់បន្ថយចំនួនយន្តហោះរបស់ពួកគេ ដោយសារតម្រូវការអ្នកដំណើរបានធ្លាក់ចុះនិងការបិទប្រទេសនៅជុំវិញពិភពលោក។ ការទិញនេះរួមមានយន្ដហោះ 7គ្រឿងពី Delta និងយន្ដហោះ 4គ្រឿងពី WestJet ដែលនឹងចូលរួមជាមួយនឹង Amazon នៅឆ្នាំ2022។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន Amazon បានបង្កើតក្រុមយន្តហោះដឹកជញ្ជូនតាមអាកាសរបស់ខ្លួននៅក្នុងឆ្នាំ2016 ដោយសន្មត់ថានៅឆ្នាំ2022 ខ្លួននឹងមានយន្តហោះច្រើនជាង 85គ្រឿង ទាំងជួល និងជាកម្មសិទ្ធិផ្ទាល់។
យន្ដហោះដែលទើបទិញថ្មីទាំងនេះ នឹងត្រូវជួយពន្លឿនការដឹកជញ្ចូនកញ្ចប់ទំនិញដែលបានទិញពីក្រុមហ៊ុន Amazon ដែលមានការកើនឡើងយ៉ាងខ្លាំងដោយសារតែមានជំងឺរាតត្បាត។ ក្រុមហ៊ុននិយាយថាខ្លួននឹងបន្តពឹងផ្អែកលើក្រុមហ៊ុនដឹកជញ្ជូនភាគីទីបី ដើម្បីដំណើរការយន្តហោះថ្មីទាំងនេះ។
ក្រុមហ៊ុន Amazon កំពុងក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងពិភពដឹកជញ្ជូនពាសពេញពិភពលោក។ ប៉ុន្តែតាមកិច្ចព្រមព្រៀងថ្មីៗមួយចំនួនរបស់ក្រុមហ៊ុនបង្ហាញថា ក្រុមហ៊ុន Amazon មានមហិច្ឆិតាមិនត្រឹមតែដឹកជញ្ជូនកញ្ចប់ទំនិញប៉ុណ្ណោះទេ តែក៏ទៅលើបច្ចេកវិទ្យាផងដែរ ដោយ Amazon បានទិញក្រុមហ៊ុនផលិតឡានបើកដោយខ្លួនឯង Zoox និងបានពង្រីកការដឹកជញ្ជូនតាម drone ថែមទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]