ហ្វីលីពីន៖ យោងទៅតាមសារព័ត៌មានក្នុងស្រុក បានរាយការណ៍មកថា អ្នកប្រដាល់ Manny Pacquiao ដែលជាសមាជិកព្រឹទ្ធសភាហ្វីលីពីន បានប្រកាសនៅក្នុងបទសម្ភាសន៍មួយថា លោកផ្តល់ប្រាក់រង្វាន់ជាង១ម៉ឺនដុល្លារ ដើម្បីស្វែងរកអ្នកជាប់សង្ស័យក្នុងការស្លាប់របស់នារីអូតែសវ័យក្មេង Christine Dacera

យោងទៅតាមប្រភពដដែល បានបន្តទៀតថា​ ក្នុងបទសំភាសនិ៍មួយតាមវិទ្យុ DZRH លោក Pacquiao បានលើកឡើងថា លោកបានស្គាល់ក្រុមគ្រួសារ Dacera ព្រោះមានស្រុកកំណើតតែមួយមកពី General Santos City មិនត្រឹមតែប៉ុណ្ណោះ រូបលោកក៏បានបន្ថែមថា ធ្លាប់បានជួប Christine ពីមុនមកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធ ចេញមកការពារខ្លួន បើសិនជាពួកគេពិតជាស្អាតស្អំ គ្មានកំហុសពិតមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររលឹកផង រឿងរ៉ាវករណីនៃការស្លាប់ របស់នារីបម្រើអាកាសចរវ័យក្មេង Christine Dacera ដែលគេប្រទះឃើញកាលពីថ្ងៃឆ្លងឆ្នាំ បានក្លាយជាប្រធានបទ កំពុងផ្ទុះជាខ្លាំងនៅលើពាលពេញអ៉ីនធើណែត​ ដែលបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ទទូចចាប់ជនសង្ស័យ ក៏ដូចជាអ្នកពាក់ព័ន្ធ មកកាន់ទោសតាមផ្លូវច្បាប់ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះដែលបានស្លាប់ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Manny Pacquiao 
Manny Pacquiao
Manny Pacquiao
Christine Dacera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]