កូរ៉េខាងត្បូង ៖  កាលពីទី៤ ខែ មករា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ នៅក្នុងភាគមួយនៃកម្មវិធី Ask Us Anything Fortune Teller របស់ស្ថានីយ៍ទូរស្សន៍ KBS តារាប្រុស Kim Hyun Joong បានបង្ហាញខ្លួនជាលើកដំបូង បន្ទាប់ពីបាត់មុខអស់ រយៈពេល ៣ឆ្នាំ។

រូបភាព Kim Hyun Joong  ក្នុងកម្មវិធី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈពេលដែលមិនបានឡើងកម្មវិធីទទូរស្សន៍ អស់មួយរយៈធំហើយនោះ យើងសង្កេតឃើញថាទឹកមុខរបស់ Kim Hyun Joong លោកហាក់មិនសូវស្រស់ស្រាយសោះ ដូចជារឹងៗខ្លួន និងដូចជាភ័យៗ។

រូបភាព Kim Hyun Joong ក្នុងកម្មវិធី

ជាការពិតណាស់ តារាប្រុសរូបនេះបាននិយាយរៀបរាប់ថា លោកមានអារម្មណ៍ថា មិនស្រួលចិត្ត ព្រោះតែរឿងក្ដី ជាមួយអតីតមិត្តស្រីរបស់លោក លោកខ្លាចថាមហាជន ជាពិសេសបណ្តាហ្វេនៗ អាចនឹងរើសអើងចំពោះរូបលោក ពាក់ព័ន្ធនឹងរឿងក្ដី រយៈពេល ៦ឆ្នាំមកនេះ។

រូបភាព Kim Hyun Joong ក្នុងកម្មវិធី
Kim Hyun Joong 
រូបភាព Kim Hyun Joong ក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]