កូរ៉េខាងត្បូង ៖ យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan Medical Center ក្នុងទីក្រុង Seoul បាននិយាយថា តារាសម្តែងស្រី Lee Young - ae បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន (ស្មើនឹង ៩២,១៧២ ដុល្លារ) សម្រាប់ជនរងគ្រោះដែលទទួលរង ការរំលោភបំពាន ពិសេសកុមារ និងបុគ្គលិកថែទាំសុខភាពជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងទប់ទល់នឹងការការពារ ជំងឺកូវីដ-១៩ ។
ថ្មីៗនេះ តាមរយៈការប្រកាសរបស់ Asan Medical Center បាននិយាយថា អ្នកស្រី Lee ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែងស្រីដ៏ល្បី បានបរិច្ចាគប្រាក់ និងអំណោយយ៉ាងច្រើនដល់មន្ទីពេទ្យក៏ដូចជា មជ្ឃមណ្ឌលមើលថែ ការពារកុមារពីការរំលោភបំពាន។ ហើយអំណោយទាំងនោះ ក៏បានកើនឡើង ខណៈដែលការចាប់អារម្មណ៍ពីសាធារណៈជន ផ្តោតទៅលើការស្លាប់ របស់កុមារីអាយុ ១៦ ខែម្នាក់ កាលពីខែតុលា ឆ្នាំមុន ដែលមានឈ្មោះថា Jung In។
តារាសម្តែងស្រីរូបនេះ ក៏បាននិយាយថា ៖
ក្រោយមក ការបរិច្ចាគសម្រាប់ជនរងគ្រោះ និងបុគ្គលិកថែទាំសុខភាព ត្រូវបានធ្វើឡើងជាសាធារណៈ មួយថ្ងៃ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អ្នកស្រី Lee និងកូនភ្លោះអាយុ ១១ ឆ្នាំរបស់នាង បានផ្តល់អំណោយ និងប្រទះឃើញនៅទីបញ្ចុះសពរបស់ Jung In នៅក្នុងតំបន់ Yangpyeong ខេត្ត Gyeonggi។
គួរបញ្ជាក់ផងដែរថា អ្នកស្រី Lee ជាតារាសម្តែងដ៏សប្បុរសម្នាក់ ដែលបានចំណាយប្រាក់រាប់លានវ៉ុន ដើម្បីជួយដល់អ្នកជម្ងឺ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមិនអាចមានលទ្ធភាពព្យាបាលបាន ចាប់តាំងពីឆ្នាំ ២០០៦ មកម៉្លេះ។ នាងបានបរិច្ចាគថវិកាសរុបចំនួន ៣៥០ លានវ៉ុន (ស្មើនឹង ៣២២ ២៩៩ ដុល្លា) ដល់មូលនិធិ Asan៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]