កម្សាន្ត: កម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាល(Miss Universe )គឺជាវេទិកាប្រកួតប្រជែងទៅលើផ្នែកសម្រស់ និងចំណេះដឹងដ៏ធំល្បីល្បាញមួយនៅលើសកលលោកយើងនេះ។ ហើយកម្មវិធីនេះ ត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំដែលកាលណោះមានឈ្មោះថា (International Pageant of Pulchritude) ដែលគិតមកទល់ពេលបច្ចុប្បន្នមានអាយុកាលប្រមាណជាងជិតមួយសតវត្សរ៍ទៅហើយ។
ថ្មីៗនេះខ្សែវីដេអូមួយរបស់អ្នកស្រី Lu Sierra ដែលជាក្រុមការងាររបស់ស្ថាប័នបវរកញ្ញាចក្រវាល Miss Universe ផងដែរនោះ បានថាឲ្យចំៗ ដល់អ្នកដែលតែងរិះគន់បវរកញ្ញា ដែលមកពីបណ្តាប្រទេសមួយចំនួនដែលមានកម្ពស់ទាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ អ្នកស្រីបាននិយាយថាឲ្យចំៗដោយសង្កត់ធ្ងន់ថា ឈប់គិតពីរឿងកម្ពស់ តែបែរមកគិតពីការនិយាយ ឬការផ្តល់នូវបទសម្ភាសន៍គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ពីព្រោះយើងត្រូវការនិយាយសន្ទនាវិញ។ អ្នកស្រីបាននិយាយពាក្យនេះថា៖
ផ្អែកលើវិដេអូនេះអាចឲ្យយើងបានដឹងថា ការប្រកួតMiss Universe មិនមែនផ្តោតសំខាន់តែទៅលើផ្នែកសម្រស់តែមួយមុខនោះទេ តែសំខាន់បេក្ខជនចូលរួមប្រកួតទាំងអស់ ត្រូវតែមានចំណេះដឹងទូទៅ និងស្មារតីនៃការបេ្តជ្ញាចិត្តក្នុងការជួយដល់ពិភពលោក ក្នុងនាមជាបវរកញ្ញាកម្រិតចក្រវាល៕
នេះជាវីដេអូទាំងស្រុងរបស់អ្នកស្រី Lu Sierra ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]