បរទេស៖ កាលពីម្សិលមិញនេះ តារាចម្រៀង Abel Makkonen Tesfaye ដែលត្រូវគេស្គាល់ឈ្មោះហៅក្រៅថា The Weekend បានចេញវីដេអូបទចម្រៀងថ្មី មានចំណងជើងថា «Save Your Tears» ជាមួយនឹងសម្រស់ថ្មីប្លែក ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន។
ដោយឡែក តារាប្រុសរូបនេះ បានពញ្ញាក់អារម្មណ៍ អ្នកគាំទ្រយ៉ាងប្លែកអារម្មណ៍ ដោយលើកនេះ ទម្រង់មុខជ្រុងនិង បាក់ខ្លាំងតាមរបៀប កំពូលតារាចម្រៀង Michael Jackson ដែលមើលទៅអាចនិយាយខ្លីៗថាគួរឲ្យខ្លាចនិង ដោយមានមនុស្សមិនតិចទេ ស្មានតែលោកបានរត់ទៅកែសម្ភស្ស ប៉ុន្តែតាមការពិតទៅ នេះគ្រាន់តែមុខនិង មាត់សិប្បនិម្មិតបន្ថែមដោយការតុបតែងលម្អ ដើម្បីកែប្រែស្ទីលថ្មី កុំឲ្យដដែលៗ ធ្វើឲ្យហ្វេនសាំភ្នែកតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះហ្វេនវិញ ក្រោយពីទស្សនាវីដេអូចម្រៀងរួចមក សង្កេតឃើញថា ស្ទើរតែទាំងស្រុងនៃអ្នកគាំទ្របានសម្តែងការខកចិត្ត ដែល The Weekend តែងខ្លួនដូច្នេះ ដោយអ្នកខ្លះថា មើលទៅដូច Annabelle ខ្លះទៅថា Michael Jackson ជំនាន់ថ្មី ចំណែកខ្លះទៀតថាដូចវីរៈបុរសស្រោមមុខខៀវ ដោយក្នុងលក្ខណៈដៀមដាមយកតែម្តង៕
សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]