កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ បណ្ដាញប្រព័ន្ធផ្សព្វផ្សាយ Weibo របស់ចិន បានប្រកាសលទ្ធផលនៃការបោះឆ្នោត ក្នុងកម្មវិធី 2020 Popular Overseas Celebrities Ranking។ គួរបញ្ជាក់ផងដែរថា កម្មវិធីធ្វើឡើងដើម្បីស្វែងរកសិល្បករ ទាំងផ្នែកបុរស និងផ្នែកនារី ដែលមានប្រជាប្រិយភាពបំផុត ក្នុងឆ្នាំ ២០២០ ជាពិសេសតារាៗទាំងនោះ នឹងកាន់តែលេចធ្លោខ្លាំង នៅឆ្នាំ២០២១ នេះ។

 ជាការពិតណាស់ នៅក្នុងបញ្ជីនេះដែរ IU និង BLACKPINK ដណ្តើមបានតំណែង ជាកំពូលសិល្បករកូរ៉េ ផ្នែកនារីទាំង ៥ ដែលមានឥទ្ធិពលបំផុត នៅក្រៅប្រទេស ដោយការបោះឆ្នោតរបស់អ្នកគាំទ្រចិនរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង IU ឈរលើលំដាប់លេងរៀងទី១ បន្ទាប់មក BLACKPINK Lisa នៅលំដាប់ទី ២ Jennie នៅលំដាប់ទី ៣  Jisoo នៅលំដាប់ទី ៤ និង Rosé នៅលំដាប់ទី ៥ ។

សូមអបអរ IU និង BLACKPINK ចំពោះកំណត់ត្រាថ្មីនេះ!

ជា្របកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

IU
BLACKPINK
ចំណាត់ថ្នាក់របស់ IU និង BLACKPINK  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]