សក់ក៏ជាផ្នែកមួយនៃសម្រស់ ដែលស្រីៗយើងចាំបាច់ត្រូវយកចិត្តទុកដាក់ខ្លាំង ដូចទៅនឹងស្បែកមុខ និងស្បែកខ្លួនដែរ។
រដូវរងាធ្វើឲ្យសក់យើងស្ងួត ងាយបែកចុង ក៏ដូចជាខូចខ្លាំង ព្រមទាំងជ្រុះច្រើនថែមទៀតផង។ ជាពិសេស រដូវរងាក៏ធ្វើឲ្យស្បែកក្បាលស្ងួត និងកើតអង្កែ ដែលធ្វើឲ្យយើងចេះតែរមាស់ក្បាលមិនបាត់ផងដែរ។ ហេតុដូច្នេះហើយ ដើម្បីថែទាំសក់នៅអំឡុងពេលរដូវរងានេះ យើងអាចសាកល្បងតិចនិកងាយៗខាងក្រោមនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ចៀសវាងកក់សក់ញឹកញាប់ពេក
ដើម្បីការពារស្បែកក្បាលពីការរមាស់ និងរបក យើងត្រូវចៀសវាងកក់សក់ញឹកញាប់ពេក។ នៅក្នុងរដូវរងានេះ យើងនឹងមិនសូវបែកញើសនោះទេ ហើយការកក់សក់គឺជាការសម្អាតស្បែកក្បាលរបស់យើង ដែលអាចធ្វើឲ្យប្រេងធម្មជាតិសម្រាប់ជួយផ្ដល់សំណើម និងការពារស្បែកក្បាលរបស់យើងត្រូវបាត់បង់ ដែលកត្តានេះ នឹងធ្វើឲ្យសក់របស់យើងខូច និងពិបាកជួសជុលផងដែរ។
២. ប្រើម៉ាសអប់សក់ជារៀងរាល់សប្ដាហ៍
ក្នុងអំឡុងពេលរដូវរងានេះ យើងអាចសាកល្បងប្រើម៉ាសអប់សក់ប្រភេទបន្ទន់សក់ជារៀងរាល់សប្ដាហ៍។ ចូរប្រើម៉ាសអប់សក់ប្រភេទប្រេង ដើម្បីផ្ដល់សំណើមដល់សក់របស់យើង។ ជាមួយគ្នានេះដែរ ម៉ាសអប់សក់គឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ ក៏ដូចជាធ្វើឲ្យស្បែកក្បាលរបស់យើងមានជាតិទឹក ព្រមទាំងភ្លឺរលោងថែមទៀតផង។
៣. ប្រើប្រេងលាបសក់ជាប្រចាំ
បន្ថែមពីនេះ យើងអាចធ្វើការម៉ាស្សាដោយប្រើប្រេង នៅអំឡុងពេលរដូវរងា ពីព្រោះវាអាចរំញោចស្បែកក្បាល និងជំរុញចរន្តឈាមបានយ៉ាងល្អ។ ប៉ុន្តែប្រសិនបើយើងមិនចូលចិត្តប្រើប្រេងលាបសក់ទេនោះ យើងអាចប្រើក្រែមបន្ទន់សក់ ឬសេរ៉ូមដែលមានជាតិប្រេងជំនួសវិញក៏បាន។
៤. កុំប្រើឧបករណ៍ធ្វើម៉ូតសក់ច្រើនពេក
ម៉ាស៊ីនកៀបសក់ត្រង់ ឬសក់រួញ សុទ្ធតែអាចធ្វើឲ្យសរសៃសក់របស់យើងផុយស្រួយ និងស្ងួតផងដែរ។ ចំណែកឯម៉ាស៊ីនផ្លុំសក់វិញ ក៏អាចបំផ្លាញដល់សរសៃសក់របស់យើងដូចគ្នា ប្រសិនបើយើងផ្លុំសក់នៅក្នុងកម្រិតក្ដៅខ្លាំង។ ដូច្នេះហើយ យើងគប្បីកំណត់កម្ដៅឲ្យនៅទាប ក៏ដូចជាប្រើស្រ្តៃយ៍បាញ់ការពារសក់ពីកម្ដៅជាមុនសិន ទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]