ភ្នំពេញ/New York Time: លោក ហ៊ឹង សំណាងង៉ោ បានក្លាយជាជនជាតិអាស៊ីទីមួយ ដែលទទួលពានរង្វាន់ជា Best Supporting Actor របស់ Oscar តាមរយ:ការសម្តែងជាតួអង្គ​ ឌិត ប្រន នៅក្នុងរឿងវាលពិឃាត( killing fields )។

លោក ហ៊ឹង សំណាងង៉ោ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកកើតនៅសំរោងយ៉ោង ខេត្តតាកែវ ប្រទេសកម្ពុជា ដែលបានទទួលការបណ្តុះបណ្តាលជាគ្រូពេទ្យវះកាត់ និងជំនាញរោគស្រ្តី ហើយលោកបានចុះមកអនុវត្តវិជ្ជានៅក្នុងឆ្នាំ១៩៧៥ ចំពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅក្នុងទីក្រុងភ្នំពេញ។

នៅក្នុងរបបអាវខ្មៅលោកត្រូវបានបង្ខំចិត្តលាក់អត្តសញ្ញាណ និងឈប់ពាក់វេនតា ដើម្បីបញ្ចៀសពីការចងសត្រូវរបស់ពួករបបថ្មីមកលើបញ្ញាវន្តជំនាន់មុន។

លោក ហ៊ឹង សំណាងង៉ោ

ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យ(ប៉ុល ពត)ដួលរលំ លោកហាំ ង៉ោបានចាប់ផ្តើមការងារជាគ្រូពេទ្យដែលបម្រើការងារនៅក្នុងជំរុំជនភៀសខ្លួនខ្មែរដែលស្ថិតនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ។

លោក ហ៊ឹង សំណាងង៉ោ និងមិត្តអ្នកកាសែត

ក្នុងឆ្នាំ១៩​៨៨ លោកបានសរសេរសៀវភៅមួយក្រោមចំណងជើងថា ​ហាំង ង៉ោ៖ ដំណើរ​ផ្សងព្រេង​នៃ​ជនជាតិ​ខ្មែរ​ម្នាក់" (អង់គ្លេស៖ Haing Ngor: A Cambodian Odyssey) ដែល​ពណ៌នា​អំពី​ជីវិត​របស់​គាត់​ក្រោម​របប​ខ្មែរ​ក្រហម​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​ការ​រៀបរៀង​លើក​ទីពីរ​នៃ​រឿងវាលពិឃាតផងដែរនោះ លោកក៏បានពណ៌នា អំពីការ​រួច​ជីវិត​ក្នុង​វាល​ពិឃាដ រួមនិងលោក Roger Warner ដែល​ជា​សហ​អ្នក​និពន្ធ​ព្រមទាំងលោក​ហាំង ង៉ោ លោកទាំង២បាន​បន្ថែម​សេចក្ដី​បញ្ចប់​ដោយ​រៀបរាប់​ដំណើរ​ជីវិត​របស់​លោក​ក្រោយ​ឈ្នះ​ពាន​រង្វាន់ផងដែរ។

លោក ហ៊ឹង សំណាងង៉ោ

នៅក្នុងការសម្តែងនៅក្នុងរឿងវាលពិឃាតនេះ លោកក៏ទទួលបានពានរង្វាន់កម្រិតថ្នាក់តំបន់ និងអន្តរជាតិជាច្រើនដូចជា

  1. Academy Award for Best Supporting Actor
  2. BAFTA Award for Best Actor in a Leading Role
  3. BAFTA Award for Best Newcomer
  4. Golden Globe Award for Best Supporting Actor - Motion Picture
  5. BSFC Award for Best Actor
លោក ហ៊ឹង សំណាងង៉ោ ទទួលពានរង្វាន់

លោកត្រូវបានគេបាញ់សម្លាប់នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​១៩៩៦ នៅ​ក្រោយ​ផ្ទះ​គាត់ នៅក្នុងសង្កាត់​ចិន ក្នុង​ទី​ប្រជុំជន ឡូសអាន់ជែឡេស, កាលីហ្វ័រញ៉ា។ ជនជាតិ​ខ្មែរ​ជា​ច្រើន​ បាន​អះអាង​ថា​ពួក​គេ​មាន​ជាប់​ជំពាក់​នៅ​ក្នុង​អចលទ្រព្យ​របស់​គាត់ ហើយ​មាន​ស្ត្រី​ម្នាក់​ទៀត​ថា លោក​បាន​រៀបការ​ជាមួយ​នាង​ក្រោយ​ពេល​មក​ដល់​សហរដ្ឋ​អាមេរិក។ ទ្រព្យ​សម្បត្តិដែលនៅ​អាមេរិក​របស់​គាត់​ត្រូវ​បាន​ប្រើ​ក្នុង​ថ្លៃ​សេវា​ច្បាប់​នៃ​ការ​ពន្យារ​ពាក្យ​បណ្ដឹង​ចំពោះ​អចលនទ្រព្យ​របស់​គាត់។

លោកត្រូវាបានគេ​បាន​បញ្ចុះ​សព​រ​​នៅ Rose Hills Memorial Park នៅឯ Whittier, រដ្ឋកាលីហ្វ័រញ៉ា៕

Rose Hills Memorial Park

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]