ថៃ៖ បន្ទាប់ពីបានក្លាយជាម្ចាស់មកុដ បវរកញ្ញាចក្រវាលថៃ ២០២០ Amanda Chalisa កំពុងតែទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើន ជាមួយនឹងរូបសម្រស់យ៉ាងស្រស់ស្អាត ថែមទាំងមានសមត្ថភាព ទេពកោសល្យពេញលេញ ក្នុងការប្រកួតប្រជែង នៅលើឆាកអន្តរជាតិ ផងដែរ។
ដោយឡែក ងាកមកមើលពីជីវិតរស់នៅរបស់ Amanda វិញ ឃើញថា ថ្មីៗនេះ នាងបានបើកបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅក្នុងខុនដូរបស់ខ្លួន ដែលត្រូវបានគេចាត់ទុកថា ជាផ្ទះដំបូងរបស់នាង នៅទីក្រុងបាងកក ដែលជារង្វាន់ពីការប្រកួត រួមជាមួយនឹងសាច់ប្រាក់ មកុដ ដែលមានតម្លៃជាង ៣.៦៥ លានបាត។ ម៉្យាងវិញទៀត នៅក្នុងខុនដូរបស់នាង គឺមានទំហំធំទូលាយព្រមទាំងមាន អាងហែលទឹកនៅលើដំបូលយ៉ាងធំ ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសនោះដែរ នៅក្នុងបន្ទប់របស់នាង ក៏ត្រូវបានតុបតែងយ៉ាងស្រស់ស្អាត ព្រោះជាខុនដូដែលត្រៀមរួចជាស្រេច ដោយមិនចាំបាច់បន្ថែមអ្វីឡើយ ព្រមទាំងមានគ្រឿងសង្ហារឹម ការរចនាឆើតឆាយ និងមើលទៅប្រកបដោយផាសុកភាព ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]