កូរ៉េខាងត្បូង ៖ តើ Jennie សមាជិករបស់ក្រុម តារាចម្រៀងស្រីដ៏មានឥទ្ធិពល BLACKPINK អាចធ្វើជាម្ចាស់ Brand សម្លៀកបំពាក់ដ៏ពេញនិយម Nieeh បានទេ? ក្នុងពេលដែលមានភស្តុតាងជាច្រើន បានលេចឡើងជាបន្តបន្ទាប់។

ថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយ បានកើតឡើង ក្រោយអ្នកគាំទ្រសង្ស័យថា Jennie អាចជាម្ចាស់ហាង Brand ដ៏ល្បីមួយគឺ Nieeh។ Nieeh គឺជាវេបសាយអាថ៌កំបាំងមួយ នៅក្នុងប្រទេសកូរ៉េ បង្កើតឡើងនៅដើមឆ្នាំ ២០២០ ដែលមានលក់ខោអាវ និងគ្រឿងប្រើប្រាស់ផ្សេងៗ ជាមួយនឹងការដឹកជញ្ជូនអន្តរជាតិ។

ទោះយ៉ាងណាក៏ដោយ គ្មានព័ត៌មានផ្លូវការណាមួយរបស់ Nieeh និយាយអ្វីអំពី អ្នកណាដែលជាម្ចាស់យីហោនេះនោះទេ។ ទោះបីជាបែបនេះក្តី ក៏អ្នកគាំទ្រអាចស្មានបានថា Jennie អាចជាប់ពាក់ព័ន្ធនឹង Brand មួយនេះ។

អ្វីដែលពិសេសនោះ ក្រោយស្លាកយីហោនេះ បានបើកដំណើរការ កាលពីឆ្នាំមុន Jennie ក៏ត្រូវបានគេប្រទះឃើញស្លៀកសម្លៀកបំពាក់ម៉ាក Nieeh ក្រោយមកក៏ត្រូវបានគេមើលឃើញ កាបូបម៉ាកដូចគ្នានេះ ថែមទៀត។

ហើយក្នុងនោះ មិនមែនមានតែ Jennie ទេដែលប្រើរបស់យីហោនេះ Idol មួយចំនួនដែលត្រូវបានគេស្គាល់ ថាជាមិត្តជិតស្និតជាមួយនឹងនាង ក៏បានប្រើប្រាស់ Brand នេះផងដែរ ដូចជាសមាជិកក្រុម Red Velvet គឺ Yeri និង Somi ព្រមទាំង Jisoo។ សូម្បីតែបុគ្គលិកដែលធ្វើការជាមួយ Jennie (រាប់បញ្ចូលទាំង អ្នកតុបតែងមុខ អ្នកច្នៃម៉ូតក្រចក និងអ្នកថតរូប) ក៏បានបង្ហាញជាសាធារណៈ នូវផលិតផល Nieeh របស់ពួកគេ នៅលើ Instagram។


លើសពីនេះទៅទៀត ឈ្មោះយីហោ នេះហាក់ដូចជាតម្រុយធំមួយ នោះគឺអក្សរ ៣ ចុងក្រោយរបស់ Jennie គឺជាអក្សរ ៣ ដំបូងនៃ Nieeh ។ Brand មួយនេះអាចនឹងមិនមែន មានតែ Jennie ជាម្ចាស់តែម្នាក់នោះទេ ក៏អាចនឹងមានមិត្តជិតស្និទ្ធរបស់ Jennie គឺ Chahee ផងដែរ ក្រោយរូបថតមួយចំនួន នៅលើគណនី Instagram ផ្លូវការរបស់ Chahee បានបង្ហោះ វាក៏ត្រូវបានបង្ហាញលើគណនី Instagram របស់ Nieeh។


មិនទាន់អស់ទេ កាលពីម្សិលមិញនេះ Irene បានធ្វើការចែកចាយវីដេអូមួយ នៅក្នុង Instagram របស់នាង ជាមួយនឹងកាបូបម៉ាក Nieeh ព្រមជាមួយនឹងចំណងជើង “ស្អាតណាស់” ដោយបន្ថែមថា “សូមអរគុណ @jennierubyjane” (ជាគណនី Instagram ផ្លូវការរបស់ jennie) ។
[IG] Irene Kim instagram story update with Jennie — 210106
— ₊˚ na─ci (@tinfkles) January 6, 2021
“so gooood 🤍 @ nieeh_official
Thank you @ jennierubyjane 😘”
pic.twitter.com/FXTCyYoESK
បន្ទាប់ពី Irene បានធ្វើឱ្យមនុស្សគ្រប់គ្នាសង្ស័យ នាងបានលុបវីដេអូនោះចេញ ហើយនាងបានជំនួសមកវិញ ដោយរូបភាពថ្មី នៃកាបូប Nieeh ដោយដាក់ចំណងជើង ជារូបបេះដូងពណ៍សវិញ ។

ត្រឡប់ទៅក្នុងបទសម្ភាសន៍ឆ្នាំ ២០១៩ Vogue Korea Jennie បានបង្ហើបថា ប្រសិនបើនាងចាប់ផ្តើមម៉ូតសម្លៀកបំពាក់ផ្ទាល់ខ្លួន នាងចង់ធ្វើសម្លៀកបំពាក់ដែលមាន “ផាសុខភាពធម្មតា” ជាជាង “រ៉ូបដែលមានក្បូក្បាច់ច្រើន”។ ក្រឡេកទៅមើលអាវយឺត ដ៏កក់ក្តៅរបស់ Nieeh កាបូប និងសម្លៀកបំពាក់ក្នុងផ្ទះ ដ៏កក់ក្តៅ វាហាក់ដូចជានាងបានសម្រេចចក្តីសុបិន្តរបស់នាងហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]