កូរ៉េខាងត្បូង ៖ ជាការពិតណាស់ អ្នកដែលស្រលាញ់និងគាំទ្រ វិស័យផ្សេងៗរបស់ប្រទេសកូរ៉េ ពិតជាជ្រាបហើយ ថានៅខែនេះជារដូវរងារនៅប្រទេសកូរ៉េ ហើយក្នុងនោះដែរ ពេលនេះនៅទីនោះវាកំពុងតែធ្លាក់ព្រិលយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះ នៅប្រទេសកូរ៉េពេលនេះ មិនថាមនុស្សចាស់ ក្មេង ប្រុសស្រី សុទ្ធតែស្គាល់ក្រុមតារាចម្រៀង BTS (Bangtan Sonyeondan) ដែលពួកគេបានផ្សព្វផ្សាយវប្បធម៍ ជាច្រើនរបស់ប្រទេសកូរ៉េ ដល់អ្នកគាំទ្រទូទាំងពិភពលោក។

ស្របគ្នានេះ RM ដែលជាមេក្រុមរបស់ BTS បានចាប់ផ្តើមឆ្នាំថ្មី ជាមួយនឹងការ បង្ហោះនៅលើបណ្តាញសង្គម Twitter ដំបូងសម្រាប់ឆ្នាំ ២០២១ ជាមួយនឹងរូបភាព ទាទឹកកកទាំង ៧ក្បាល ហើយលោកហៅពួកវាថា DTS “Ducktan Sonyeondan”។
DTS.. 🌨🐥#쭌 pic.twitter.com/1peeC0sSN4
— 방탄소년단 (@BTS_twt) January 6, 2021
ក្នុងពេលជាមួយគ្នានោះ RM ក៏បានបង្ហោះរូបទានេះ នៅក្នុងបណ្តាញសង្គម Weverse ជាមួយនឹងចំណងជើង “រង់ចាំ មួយឆ្នាំ” ដែលការបង្ហោះនេះ គឺនៅពាក់កណ្តាលយប់ ឆ្លងចូលថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២១ ។

គួរបញ្ជាក់ផងដែរថា លេខ ៧ គឺជាលេខពិសេសបំផុត សម្រាប់ក្រុម BTS ព្រោះក្រុមនេះមានសមាជិក ៧នាក់ ហើយពួកគេបានប្រារព្ធខួបនៃការ Debut រយៈពេល ៧ ឆ្នាំ ជាមួយគ្នា នៅឆ្នាំ ២០២០។
he probably named them too like “this is jiminie, this ones jungkookie this is hope :)” pic.twitter.com/LHN10WEnRu
— k ⁷ (@cyphertann) January 6, 2021
អ្នកគាំទ្រជឿជាក់ថា RM បានបង្កើតទាទឹកកកទាំងនោះ ជាមួយនឹង scooper ព្រិល ដ៏ពេញនិយមមួយនេះ ហើយអ្នកទាំងអស់គ្នាក៏អាចធ្វើវាបានដែរ៕

joonie really made seven little snow ducks and named them DTS (ducktan sonyeondan) bye while i cry forever pic.twitter.com/PExc7BYqkm
— pebbles (@shyguyrm) January 6, 2021
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]