ភ្នំពេញ: របាំខ្មែរ គឺជាទម្រង់សិល្ប;សក្ការ:មួយបែបដែលត្រូវបានរាំដើម្បីឧទ្ទិសដល់អទិទេព ឬទេវរាជា ព្រមទាំងត្រូវបានរាំដើម្បីសុំសេចក្តីសុខជូនជាតិមាតុភូមិ និងប្រជារាស្រ្តផងដែរ។
សិល្ប;របាំខ្មែរគឺជាការរាំដែលបង្ហាញពីអត្តសញ្ញាណជាតិ ព្រមទាំងមានច្រើនសណ្ឋាន ច្រើនបែប ទន់ភ្លន់ បត់បែន ប្រកបដោយថាមពលចេញពីជម្រៅក្រដៅដួងចិត្តនៃនាដ្តការ ឬអ្នករបាំដែលរាំប្រកបដោយទេពកោសល្យ និងជំនាញយ៉ាងបុិនប្រសព្វ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរបាំខ្មែរមានទាំងអស់សរុបចំនួន ៨២ របាំ ដែលក្នុងនោះមានរបាំខ្សែររឿងចំនួន ៣៥ របាំ ។ ហើយរបាំដែលរស់ឡើងវិញមានសរុបចំនួន ៥៤ របាំ និង បាត់បង់ចំនួន ២៨ របាំ។ របាំខ្សែរឿងដែលរស់ឡើងវិញមានចំនួន ២១ របាំ និង របាំខ្សែររឿងដែលបាត់បង់មានចំនួន ១៤ របាំ ។
ដោយផ្អែកលើភាពមហស្ចារ្យនៃទម្រង់សិល្ប;របាំខ្មែរនេះហើយ ទើបនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ របាំព្រះរាជទ្រព្យត្រូវបានអង្គការយូនីស្កូ ដាក់បញ្ចូលជាសម្បត្តិវប្បធម៌អរូបិយនៃមនុស្សជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលនោះពិតជាតម្លៃនៃមោទនភាពជាតិ។
ខាងក្រោមនេះជាកម្រងរូបភាពមួយចំនួនរបស់នាដ្តការីខ្មែរ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]