ចិន៖ កាលពីថ្មីៗនេះ​ នៅលើបណ្តាញសង្គមចិន កំពុងតែផ្ទុះរឿងអាស្រូវសាជាថ្មីម្តងទៀត ដែលពាក់ព័ន្ធរឿងរ៉ាវស្នេហាដ៏ស្មុគស្មាញស្មានមិនយល់ របស់តារាសម្តែងស្រី AngelaBaby ថារូបនាងជាជនទី ៣ បានធ្វើឲ្យស្នេហារបស់តារាសម្តែងប្រុស Huang Xiaoming និងតារាស្រី Li Fei'er បានបែកគ្នា កាលពី ១០ ឆ្នាំមុន។

យ៉ាងណាមិញ នៅថ្ងៃដដែលតាមរយៈគណនីផ្ទាល់ខ្លួនរបស់នាង Angelababy ផ្ទាល់ក៏បានចេញមុខបកស្រាយ បដិសេធចំពោះព័ត៌មាន ដែលរូបនាងក៏ថាបានលើកឡើងថា នៅពេលដែលយើងចាប់ផ្តើមទាក់ទងគ្នា Huang Xiaoming បានប្រាប់នាង ថារូបលោកនៅទំនេរនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាថ្មីម្តងទៀត បន្ទាប់ពីចេញមុខការពារខ្លួន បង្ហាញពីអារម្មណ៍របស់នាង ដោយអះអាងថា តារាស្រីរូបនេះ មិនមែនជាអ្នកដែលបានរំខានស្នេហារបស់Xiaoming និងតារាស្រី Li Fei'erកាលពី ១០ ឆ្នាំមុននោះទេ មិនទាន់បានប៉ុន្មានផង តារាសម្តែងប្រុស Huang Xiaoming មានបង្ហោះយ៉ាងវែងអន្លាយ ចេញមុខបកស្រាយពាក់ព័ន្ធរឿងមួយនេះដោយបានលើកឡើងដូច្នេះថា៖ 

Huang Xiaoming 

គួរបញ្ជាក់ផងដែរថា តារាស្រី Angelababy និង Huang Xiaoming ត្រូវបានគេរកឃើញថាមានទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាងលួចលាក់កាលពីខែឧសភាឆ្នាំ ២០១០។ បន្ទាប់ពីនោះ អតីតមិត្តស្រីស្វាមីតារាស្រីរូបនេះ បាននិយាយដៀមដាមលើបណ្តាញសង្គម ចង់សំដៅទៅលើ Angelababy ថាជា «ជនទី ៣ » ដោយជ្រៀតជ្រែកទំនាក់ទំនងរវាងនាងនិងតារាសម្តែងប្រុសរូបនេះឈានដល់ផ្លូវបំបែក។ ទៀតសោតស្រាប់តែរឿងអាស្រូវមួយនេះ ចាប់ផ្តើមផ្ទុះសារជាថ្មីម្តងទៀត នៅលើបណ្តាញសង្គមចិន បានធ្វើឲ្យមហាជន លើកមកធ្វើជាប្រធានបទគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖​ 

Huang Xiaoming
Angelababy
 Huang Xiaoming និង Angelababy
 Huang Xiaoming និង Angelababy
Li Fei'er 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]