ប៉េកាំង! ទូរទស្សន៍រដ្ឋរបស់ប្រទេសចិន បានបញ្ចេញខ្សែវីដេអូបង្ហាញពីសកម្មភាពកងទ័ពចិន ដែលចូលរួមក្នុងសមយុទ្ធយោធាបាញ់គ្រាប់ពិត បន្ទាប់ពីលោកប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាឱ្យទាហានប្រមាណ ២លាននាក់ ត្រូវត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមគ្រប់ពេល និងត្រូវមានភាពក្លាហានដោយមិនខ្លាចការស្លាប់នោះឡើយ។
ខ្សែវីដេអូដែលចុះផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ផ្លូវការរបស់ប្រទេសនេះ បានបង្ហាញពីកងទ័ពជើងគោក ជើងអាកាស និងជើងទឹក ឈរតម្រង់ជួរយ៉ាងមានសណ្តាប់ធ្នាប់ និងរង់ចាំត្រងត្រាប់ស្តាប់តាមមេបញ្ជការរបស់ពួកគេ។ បន្ថែមពីនេះ វាក៏បង្ហាញឱ្យឃើញពីទាហានប្រដាប់អាវុធកំពុងរត់ និងលោតចេញពីយន្តហោះយោធា សំដៅទៅរកសត្រូវនៅក្នុងសមរភូមិ ស្របពេលដែលកងរថក្រោះ កងឧទ្ធម្ភាគចក្រ នាវាចម្បាំង រួមទាំងនាវាមុជទឹកផងនោះ ចាប់ផ្តើមចេញប្រតិបត្តិការរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ស៊ី ដែលជាប្រធានគណៈកម្មាធិយោធាមជ្ឈិមចិន (CMC) បាននិយាយថា កងរំដោះប្រជាជនចិន ហៅកាត់ថា PLA ត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសកម្មភាពនៅរាល់វិនាទីណាមួយ។ ជាងនេះទៅទៀត លោកក៏បានទាមទារឱ្យកងទ័ពទាំងអស់ ត្រូវពង្រឹងស្មារតីប្រយុទ្ធ ក៏ដូចជាធ្វើឱ្យល្អឥតខ្ចោះនូវជំនាញប្រយុទ្ធរបស់ខ្លួន ដើម្បីស្វាគមន៍ខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននៅឆ្នាំនេះ។
គួរជម្រាបដែរថា កាលពីពេលកន្លងមក លោកក៏ធ្លាប់បានអំពាវនាវឱ្យកងទ័ពរបស់លោក មិនត្រូវខ្លាចសេចក្តីស្លាប់ និងត្រូវរៀបចំខ្លួនដើម្បីធ្វើសង្គ្រាម ចំពេលមានភាពតានតឹងផ្នែកនយោបាយ រវាងប្រទេសចិននិងបណ្តាប្រទេសដទៃទៀត ជាពិសេសអាមេរិកនិងតៃវ៉ាន់ ដែលរាប់ចាប់ពីបញ្ហារោគឆ្លងរាលដាលកូវីដ១៩ វិវាទទឹកដី និងបញ្ហាសិទ្ធិមនុស្សជាដើម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]