កូរ៉េខាងត្បូង ៖ តារាកំប្លែង Lee Se Young ត្រូវបានគេស្គាល់យ៉ាងច្បាស់ ដោយសារតែភាពរហ័សរហួន និងបុគ្គលិកលក្ខណៈគួរឲ្យចង់សើចរបស់នាង។ ជាមួយគ្នានេះដែរ ទោះបីជានាងមានភាពស្រស់ស្អាត តាមរបៀបផ្ទាល់ខ្លួនរបស់នាងក៏ដោយ ក៏នាងនៅតែទទួលរង់ការរិះគន់ផងដែរ ពាក់ព័ន្ធរូបសម្រស់។

ជាក់ស្ដែង កាលពីថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ Lee Se Young បានបង្ហោះវីដេអូលើ YouTube ផ្ទាល់ខ្លួនរបស់នាង ដោយនាងបាននាំទស្សនិកជន ឲ្យដឹងពីដំណើរនៃការវះកាត់ត្របកភ្នែករបស់នាង។

ទន្ទឹមនឹងនេះដែរ តារាកំប្លែងរូបនេះ បាននិយាយពីភាពអសន្តិសុខ និងការឈឺចាប់ បន្ទាប់ពីនាងបានទទួលបញ្ចេញមតិមិនល្អ មកលើរូបសម្រស់របស់នាង ថានាងមើលទៅដូចជាបុរស មិនស្អាត ថែមទាំងនិយាយទៀតថា តើនាងនឹងអាចរៀបការបានទេ? តើម្តាយ និងឪពុករបស់នាង មុខមាត់បែបណា បានជានាងមានមុខមាត់បែបនេះទៅវិញ?

ខណៈពេលនោះដែរ Lee Se Young ក៏បានចែករំលែកបន្តថា នាងបានព្យាយាមប្រើវិធីសាស្រ្តផ្សេងៗ ដើម្បីកែលម្អមុខមាត់របស់នាង ហើយចុងក្រោយនាងពិត ជាបានទទួលការឆ្លើយតបវិជ្ជមាន ពីសាធារណជន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]