ថៃ៖ មិនត្រឹមតែជា តារាចម្រៀងដ៏មានប្រជាប្រិយភាព នៅក្នុងរង្វង់សិល្បៈ តែប៉ុណ្ណោះនោះ ទេ តែ លោក Oat Pramote ក៏ជាអាយដលនៅក្នុងចិត្តហ្វេនៗជាច្រើនក្នុងពេលដែលពួកគេ តែងតែធ្វើការតាមដាន ពីសកម្មភាពក៏ដូចជា ការរស់នៅប្រចាំថ្ងៃរបស់តារាប្រុសរូបនេះ។
ដោយឡែក នៅក្នុងពេលថ្មីៗនេះ ស្រាប់តែមានដំណឹងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈដែលមិត្តភក្តិរួមអាជីព ព្រមទាំងបណ្ដាអ្នកគាំទ្រជាច្រើននាក់ទៀត បានចូលរួមអបអរសាទរចំពោះរូបលោក ដែលបានបំពេញក្ដីស្រមៃខ្លួនឯង បន្ទាប់ពីម្ចាស់ខ្លួន បានបង្ហោះ នៅលើ Instagram បង្ហាញឲ្យឃើញពី ផ្ទះថ្មីដ៏ស្កឹមស្កៃនៅឯមាត់សមុទ្រ ដែលមានការតុបតែងឡើងបានយ៉ាងប្រណីត គួរឲ្យចង់រស់នៅ ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីមុនមកនេះ លោក Oat Pramote ក៏ធ្លាប់បានចេញមកផ្ដល់បទសម្ភាសន៍រួចទៅហើយ អំពីការសម្រេចចិត្តទិញផ្ទះ នៅលើឆ្នេរសមុទ្រ ដែលមានតម្លៃជាង ២០ លានបាត (ប្រហែលជាង ៦៦ ម៉ឺនដុល្លា) ដែលជាផ្ទះនៅក្បែរសមុទ្រ នៅក្នុងក្ដីសុបិនរបស់លោកជាយូរមកហើយ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]