កូរ៉េខាងត្បូង ៖ បើរំលឹកពីក្រុមតារាចម្រៀងស្រី Kpop បច្ចុប្បន្ននេះ អ្នកណាក៏នឹកដល់ក្រុម BLACKPINK ដែរ ដោយសារតែរូបសម្រស់ សមត្ថភាព និងអត្តចរិករួសរាយគួរឲ្យស្រលាញ់ ព្រមទាំងការខិតខំប្រឹងប្រែងរបស់ពួកគេ ទើបធ្វើឲ្យក្រុមមួយនេះ ទទួលបានជោគជ័យយ៉ាងខ្លាំងដូចសព្វថ្ងៃ។

BLACKPINK
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេសនោះ ថ្មីៗនេះ Lisa សមាជិករបស់ក្រុម BLACKPINK ត្រូវបានគេបញ្ជាក់ជាផ្លូវការថា នាងនឹងវិលត្រឡប់មកធ្វើជា អ្នកគ្រូបង្វឹករាំ សាជាថ្មីម្តងទៀត សម្រាប់កម្មវិធី iQIYI ដែលមានឈ្មោះថា Youth With You សម្រាប់រដូវកាលទី ៣

Lisa

ក្នុងនោះ Lisa បានបង្ហោះវីដេអូ រួមជាមួយនិងឆ្មា នៅលើបណ្តាញសង្គម ព្រមទាំងនិយាយជាភាសាចិន ដែលមានន័យថា ៖

LIsa
Lisa
គណៈកម្មការទាំង​ ៤

គួរបញ្ជាក់ផងដែរថា Lisa ធ្លាប់ទទួលបានកិត្តិយស ធ្វើជាគ្រូបង្វឹករាំម្តងរួចមកហើយ សម្រាប់កម្មវិធី Youth With You រដូវកាលទី ២ ដែលក្នុងពេលនោះ មានគណៈកម្មការទាំងអស់​ ៤នាក់រួមទាំង Lisa ហើយសម្រាប់ Youth With You រដូវកាលទី ៣ នេះ គ្រោងនឹងចាក់ផ្សាយ នៅដើមឆ្នាំ ២០២១ នេះហើយ ៕

Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]