តៃវ៉ាន់៖ យោងតាមប្រភពព័ត៌មានរបស់ប្រទេសចិន តារាសម្តែងស្រី និងជាពិធីករ Barbie Hsu បានដាក់លក់ផ្ទះរបស់នាង នៅលើគេហទំព័រលក់អចលនៈទ្រព្យចាប់តាំងពីចុងឆ្នាំ ២០១៩ មកម៉្លេះ ដែលមានតម្លៃជាង ៨ លានដុល្លារ។ យ៉ាងណាមិញ អចលនទ្រព្យមានការលំបាកលក់ចេញ ដោយសារការរីករាលដាលជំងឺកូវីដ១៩។
ទៀតសោត ជាចុងក្រោយ អាផាតមិនដែលមានទីតាំងនៅស្រុក Xinyi ក្នុងទីក្រុងតៃប៉ិមួយនេះ ត្រូវបានលក់ចេញ ដែលគេ ត្រូវបានរាយការណ៍មកថា ខុនដូមួយនេះ គឺជាផ្ទះចំណោមអចលនទ្រព្យឯកជនចំនួន ៣ របស់តារាស្រីរូបនេះដែលមានតម្លៃថ្លៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ ខុនដូប្រណីតនេះត្រូវបានឲ្យដឹងថា មានការដេគ័រ ររចនាយ៉ាងល្អិតល្អន់ជាមួយគ្រឿងសង្ហារឹមលំដាប់ខ្ពស់។ ផ្ទះនេះមានទីតាំងស្ថិតនៅជាន់ទី ១៩ នៃអគារដែលបានសាងសង់ក្នុងឆ្នាំ ២០១១ ដែលមានផ្ទៃដីជិត ៦០០ ម៉ែតការេ អ្វីដែលពិសេសនោះ វាមានពីរយូនីតដាច់ដោយឡែក។
យ៉ាងណាមិញតាមប្រភពដដែលបានបន្ថែមថា ការលក់ផ្ទះផ្ទាល់ខ្លួនរបស់នាងមួយនេះ មានគោលបំណងជួយទៅដល់ការរកស៊ីរបស់ស្វាមីរបស់នាង បានបើកជំនួញខាងសណ្ឋាគារ ដែលកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងវិបត្តិហរិញ្ញវត្ថុ ក៏ព្រោះតែរដូវកាលកូវីដ១៩ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]