អាមេរិក៖ នៅសល់ប៉ុន្មានថ្ងៃមុនពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ ត្រូវចាកចេញពីតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក លោកនៅតែព្យាយាមពង្រឹងគោលជំហរដ៏តឹងរ៉ឹងចំពោះប្រទេសចិនដដែល។
ប្រភពព័ត៌មាន Reuters បាននិយាយថាលោក Trump កំពុងពិចារណាដាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba និង Tencent ទៅក្នុងបញ្ជីខ្មៅនៃក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ថាជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយយោធាចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើរឿងនេះត្រូវធ្វើបានសម្រេចនោះ ទៅថ្ងៃមុខវិនិយោគិនសហរដ្ឋអាមេរិកនឹងត្រូវបានហាមឃាត់មិនឱ្យកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់ចិនដ៏មានឥទ្ធិពលបំផុតទាំងពីរនេះនោះទេ។
ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Tencent មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters ដើម្បីសុំការអត្ថាធិប្បាយទេ។
រដ្ឋបាលលោក Trump បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដកហូតក្រុមហ៊ុនចិនពីសហរដ្ឋអាមេរិក ទាំងលើការវិនិយោគនិងទំនិញ។
ក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេរបស់ចិន SMIC និងក្រុមហ៊ុនទូរគមនាគមន៍កំពូល Huawei គឺស្ថិតនៅក្រោមបញ្ជីខ្មៅពាណិជ្ជកម្មសហរដ្ឋអាមេរិករួចទៅហើយ មានន័យថាក្រុមហ៊ុនអាមេរិកត្រូវតែមានអាជ្ញាប័ណ្ណដើម្បីនាំចេញផលិតផលទៅឱ្យក្រុមហ៊ុនទាំងនោះ។
កាលពីថ្ងៃអង្គារលោក Trump បានចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ប្រតិបត្តិការជាមួយកម្មវិធីរបស់ចិនចំនួន 8 ដោយក្នុងនោះរួមមាន Alipay របស់ Ant Group ផងដែរ។
គួរបញ្ជាក់ផងដែរថា អ្វីៗអស់ទាំងនេះនឹងអាស្រ័យលើប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ចូ បៃដិន ដែលចូលកាន់ដំណែងបន្ទាប់ពីលោក Trump ដើម្បីសម្រេចថា តើគាត់នឹងអនុវត្តគោលនយោបាយរបស់លោក Trump ដែរឬទេ។ យើងមានតែរង់ចាំមើលតែប៉ុណ្ណោះ។
ទីក្រុងប៉េកាំងក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានធ្វើការគាបសង្កត់មិនសមហេតុផលចំពោះក្រុមហ៊ុនចិនផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]